នាយករដ្ឋមន្ត្រីក្រិកជំរុញឲ្យ EU ដោះស្រាយបញ្ហាការចំណាយខ្ពស់ នៅមុនការបោះឆ្នោត

2024/05/21 12:59:50 am        238

នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានជំរុញសហភាពអឺរ៉ុប (EU) ធ្វើឲ្យការចំណាយខ្ពស់ធ្លាក់ចុះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលោកបានចាត់ទុកថា នេះជាបញ្ហាប្រឈមនយោបាយដ៏ធំមួយ នៅមុនការបោះឆ្នោតសភាអឺរ៉ុប។

ប្រជាជនអឺរ៉ុបរាប់លាននាក់ មានកំហឹងនឹងការធ្លាក់ចុះស្ដង់ដារជីវភាពរស់នៅ ហើយនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រសម្រាប់បណ្ដាគណបក្សសំខាន់ៗ នៅក្នុងការបោះឆ្នោត នាថ្ងៃទី ៦-៩ ខែមិថុនា ដើម្បីជ្រើសរើសសមាជិកសភា ៧២០រូបរបស់សភា EU។

នៅក្នុងលិខិត កាលពីថ្ងៃទី១៨ ខែឧសភា ដែលផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មេដឹកនាំគណបក្សអភិរក្សនិយមក្រិក បានលើកឡើងថា អតិផរណាបានបង្ហាញពីបញ្ហា ក្នុងដំណើរការទីផ្សារ ដែលនាំឲ្យមានភាពល្អៀងនៃតម្លៃទំនិញសំខាន់ៗ នៅទូទាំងប្លុក ដែលមានសមាជិក ២៧ប្រទេសនេះ។

លោកបានប្រាប់ថា នៅក្នុងប្រទេសក្រិក និងប្រទេសផ្សេងទៀត ដែលរួមមានបែលហ្ស៊ិក ក្រូអាត សាធារណរដ្ឋឆែក ដាណឺម៉ាក និងស្លូវ៉ាគី ទំនិញប្រើប្រាស់សំខាន់ៗដែលផលិតដោយក្រុមហ៊ុនចម្រុះជាតិសាសន៍ ត្រូវបានលក់ក្នុងតម្លៃខ្ពស់មិនសមរម្យ បើធៀបនឹងប្រទេសសមាជិក EU ផ្សេងទៀត។

លោកបានបន្ថែមថា មូលហេតុមួយ ក្នុងចំណោមមូលហេតុចម្បងជាច្រើន គឺដោយសារក្រុមហ៊ុនពហុជាតិ បានដាក់កំហិតការផ្គត់ផ្គង់ដែនដី (TSC) លើទីផ្សាររបស់រដ្ឋជាសមាជិក EU ដើម្បីទាញយកផលប្រយោជន៍ពីទីតាំងសំខាន់របស់ពួកគេ។ EU ចាំបាច់ត្រូវបង្ហាញថា ខ្លួនអាច «ធ្វើអន្តរាគមន៍យ៉ាងដាច់ខាត រហ័ស និងប្រកបដោយប្រសិទ្ធភាព» ដើម្បីដោះស្រាយបញ្ហាបែបនេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        23
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        23
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm