យុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត បានចូលជួបសម្ដែងការគួរសម និងសុំការគាំទ្រពីប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ

2024/05/21 01:31:39 am        59

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត (យ.ស.ស.) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសម្ដែងការគួរសមនិងសុំការគាំទ្រសកម្មភាពពី លោក គាត រង្សីប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ លោក ម៉ោញ មន្ទីររដ្ឋា តំណាងក្រុមយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត បានរៀបរាប់ឲ្យដឹងថា ក្រុមការងារយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត បានបង្កើតឡើងនៅថ្ងៃទី14 ខែកុម្ភៈឆ្នាំ 2024 មានសមាជិកសរុបចំនួន 34 នាក់ស្រី 9 នាក់ ដែលមានក្រុមដឹកនាំដោយលោក ម៉ៅ សុខជា , ពូប្លាស្ទិក សមាជិកគឺជាអ្នកស្ម័គ្រចិត្តមកពីគ្រប់មជ្ឈដ្ឋាននានា ដែលមានមេក្រុមដឹកនាំតាមផ្នែកនីមួយៗផងដែរ ។ ក្នុងគោលបំណងចូលរួមចំណែកធ្វើសកម្មភាពប្រមូលសម្អាតសំរាមដែលនៅសេសសល់តាមទីសាធារណៈនានា ដើម្បីភាពស្អាតរបស់រាជធានីភ្នំពេញ ក៏ដូចជាកម្ពុជាយើងទាំងមូល។ ហើយក្នុងថ្ងៃនេះដែរ ក្រុមការងារយុវជនស្នើសុំកិច្ចសហការគាំទ្រ និងការផ្ដល់អនុសាសន៍ពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាពឲ្យកាន់តែប្រសើរបន្ថែមទៀត។ 

នៅក្នុងឱកាសនោះដែរ ឆ្លើយតបទៅនឹងលោក ម៉ោញ មន្ទីររដ្ឋា និងប្រធានក្រុមនីមួយៗ លោក គាត រង្សីប្រធានមន្ទីរបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត លោកបានលើកឡើងថាដើម្បីរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលមានភាពស្រស់ស្អាត គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ហើយក្នុងថ្ងៃនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកតំណាង យុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត ទាំងអស់គ្នា ។ លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សព្វថ្ងៃនេះលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យបរិស្ថាន ពិសេសគឺការទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវដោយប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។ 

រហូតមកដល់ថ្ងៃនេះក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការធំៗជាច្រើន តែសកម្មភាពរបស់យុវជនយើងបានគាំទ្រលើយុទ្ធនាការ ចំនួន០២គឺ 

«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទីកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ 

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្រោមប្រធានបទ <<ពន្លកបៃតង>> នឹងប្រព្រឹត្តិទៅ នៅខាងមុខអាគារទីស្ដីការក្រសួងបរិស្ថាន ដោយមានការដាក់តាំងបង្ហាញនូវដេីមឈេីជាច្រើនប្រភេទ នៅតាមស្ដង់នីមួយៗ របស់មន្ទីរបរិស្ថាន អង្គការក្រៅរដ្ឋាភិបាលលេីវិស័យ ដែលនឹងចាប់ផ្ដេីមពី ថ្ងៃទី ១០ ខែកក្ដដា ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នោះ ក្រសួងបរិស្ថាន រួមទាំងមន្ទីរបរិស្ថានទូទាំងប្រទេស នឹងចែកដេីមឈេី ម្រមាណជា ១,៥ លានដេីម ដេីម្បីប្រជាសហគមន៍ ដាំលេីផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតផងដែរ។ 

បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមយុវជនស្ម័គ្រចិត្តរួច មន្ទីរបរិស្ថានរាជធានីភ្នំពេញបានឯកភាពគ្នាដូចខាងក្រោម÷ 

១.គ្រប់ពេលធ្វើសកម្មភាពដោយការស្ម័គ្រចិត្ត ក្រុមយុវជននឹងផ្ដល់ដំណឹងជូនមន្ទីរបរិស្ថានដើម្បីជួយសម្របសម្រួលនឹងសហការគាំទ្រ 

២.មន្ទីរបរិស្ថានរាជធានីភ្នំពេញ ផ្ដល់ជូនបដាពាក្យស្លោកដើម្បីអនុវត្តយុទ្ធនា <<ការថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទីកទេ >> និង <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> រួមទាំងសម្ភារៈ អាវយឺតដល់ក្រុមការងារយុវជនគ្រប់រូប សម្រាប់ធ្វើសកម្មភាពប្រមូល និងសម្អាតសំរាមដែលនៅសេសសល់តាមទីសាធារណៈណាមួយ 

៣. មន្ទីរនឹងបង្កើតក្រុមតេឡេក្រាមជាមួយក្រុមយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត ដើម្បីងាយស្រួលធ្វើការសម្របសម្រួលនិងកិច្ចសហការធ្វើសកម្មភាពរួមគ្នា។ ជំនួបបានបញ្ចប់ប្រកបដោយភាពរីករាយស្និទ្ធស្នាលនិងមានការថតរូបអនុស្សាវរីយ៍រួមគ្នា៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm