ភរិយារបស់ស្ថាបនិក Wikileaks ទៅដល់តុលាការនៅថ្ងៃសម្រេចការធ្វើបត្យាប័នអាមេរិក

2024/05/21 01:32:29 am        177

លោកស្រី Stella Assange ដែលជាភរិយារបស់ស្ថាបនិកគេហទំព័រ WikiLeaks គឺលោក Julian Assange បាននិយាយនៅថ្ងៃចន្ទ (ទី២០ ឧសភា) នេះថា ពួកគេនឹងងាកទៅរកតុលាការសិទ្ធិមនុស្សអឺរ៉ុបវិញ ដើម្បីឲ្យចេញដីកាបង្គាប់បន្ទាន់រារាំងការនិរទេស ប្រសិនបើតុលាការមិនសម្រេច នៅថ្ងៃនេះ។

លោកស្រី Stella បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅតុលាការជាន់ខ្ពស់របស់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាកន្លែងដែលអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នា ដើម្បីបានដឹងថា តើលោក Julian Assange នឹងត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វ់ឲ្យលេចធ្លាយនូវឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក ដែលជាចំណុចបញ្ចប់នៃការតស៊ូផ្លូវច្បាប់រយៈពេល ១៣ឆ្នាំដែរ ឬយ៉ាងណា។

ចៅក្រម ២រូប នឹងប្រកាសថា តើពួកគេនឹងបំពេញតាមការធានារបស់សហរដ្ឋអាមេរិក ដែលថា លោក Assange វ័យ ៥២ឆ្នាំ នឹងមិនប្រឈមជាមួយការកាត់ទោសប្រហារជីវិត ហើយអាចផ្អែកលើសិទ្ធិវិសោធនកម្មលើកទី១ ដើម្បីនិយាយដោយសេរីដែរ ឬយ៉ាងណា ប្រសិនបើលោកត្រូវបានគេកាត់ទោសពីបទធ្វើចារកម្ម នៅសហរដ្ឋអាមេរិក។

ក្រុមអ្នកច្បាប់របស់លោក Assange និយាយថា កូនក្ដីរបស់ពួកគេអាចធ្វើដំណើរតាមយន្តហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីមានការសម្រេច ប៉ុន្តែថា រូបលោកក៏អាចត្រូវបានដោះលែងពីពន្ធនាគារ ឬក៏រូបលោកនៅតែជាប់នៅក្នុងការតស៊ូផ្លូវច្បាប់ជាច្រើនខែជាថ្មីម្ដងទៀត។

នាព្រឹកថ្ងៃចន្ទនេះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ ដោយចងខ្សែបូពណ៌លឿងទៅនឹងរនាំងដែក កាន់បដា និងស្រែកថា «ដោះលែងលោក Julian Assange»។ នៅក្នុងការអង្វរទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទង់ជាតិសរសេរថា «#Let him go Joe» (ដោះលែងគាត់ទៅលោក Joe)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        23
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        42
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm