ឯកឧត្តម ហេង សួរ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន

2024/05/21 03:09:13 am        90

ភ្នំពេញ ៖ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថាភាពជោគជ័យលើកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងសស្រាក់សស្រាំនិងជិតស្និទ្ធបំផុតពីភាគីប្រទេសបញ្ជូន និងប្រទេសទទួលដែលក្នុងនោះក៏មានដែរវិស័យឯកជនដែលទទួលសិទ្ធិជ្រើសរើសនិងបញ្ជូនពលករដែលជាភាគីប្រតិបត្តិផ្ទាល់ជាមួយពលករ។ 

ឯកឧត្តម ថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលឯកឧត្តមបានអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការធានាឱ្យបានការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តប្រវេសន៍ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ 

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសឈានមុខគេលើកិច្ចគាំពារសិទ្ធិពលករដែលបានចងភ្ជាប់ដោយច្បាប់ បានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួនដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស ប៉ុន្តែដើម្បីឱ្យពលករត្រូវបានការគាំពារសិទ្ធិយ៉ាងពេញលេញ ត្រូវការកិច្ចគាំពារពីប្រទេសទទួលដែលពលករស្នាក់នៅ និងភាគីឯកជននៃប្រទេសទទួលផងដែរព្រោះជាអ្នកគ្រប់គ្រង និងធ្វើការផ្ទាល់ជាមួយពលករ។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមទាំងដៃគូអន្តរជាតិបង្កើនការផ្សព្វផ្សាយដល់សារធារណជនឱ្យបានយល់ថាញ្ហាពលករទេសន្តរប្រវេសន៍ គឺជាការទទួលខុសត្រូវរួមគ្នារវាង ភាគីប្រទេសបញ្ជូន និងប្រទេសទទួលដោយបូកបន្ថែមនូវភាគីឯកជននៃប្រទេសទាំងពីរដែលមិនគួរតែជាបន្ទុករបស់ប្រទេសបញ្ជូន ឬភាគីណាមួយនោះឡើយ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ភាពជោគជ័យនៃពលករទេសសន្តរប្រវេសន៍ ត្រូវការគ្រប់ភាគីសប្បាយចិត្តនិងទទួលយក ពោលគឺ ប្រទេសបញ្ជូនរីករាយព្រោះផ្តល់ជម្រើសការងារជូនប្រជាជនខ្លួនឯង, ប្រទេសទទួលក៏មានកម្លាំងពលករដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច, ក្រុមហ៊ុនបញ្ជូន និងទទួលក៏រីករាយចំពោះប្រតិបត្តិការរបស់ខ្លួន ហើយពលករ និងក្រុមគ្រួសារ ក៏រីករាយជាមួយចំណូល និងទទួលបានកិច្ចគាំពារដោយសុវត្ថិភាព គ្មានការើសអើស និងគ្មានបញ្ហាប្រឈមណាមួយក្នុងប្រទេសទទួល៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm