ពិភពលោកចូលរួមរំលែកមរណទុក្ខ បន្ទាប់ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់

2024/05/21 05:48:17 pm        115

បណ្ដាមេដឹកនាំពិភពលោក បានចូលរួមរំលែកមរណទុក្ខចំពោះដំណឹងដែលថាប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំនៅជិតព្រំដែនប្រទេសអាស៊ែរបៃហ្សង់ រួមជាមួយរដ្ឋមន្ត្រីការបរទេស និងអ្នករួមដំណើរ ព្រមទាំងបុគ្គលិក ៦ នាក់ផ្សេងទៀតបានស្លាប់ទាំងអស់។

ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមរំលែកទុក្ខដល់ប្រមុខរដ្ឋស្តីទីនៃអាជ្ញាធរប្រតិបត្តិរបស់អ៊ីរ៉ង់ ចំពោះមរណភាពរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ និងដៃគូរបស់លោក។ សហរដ្ឋអាមេរិក បានសម្តែងនូវ «ការរំលែកទុក្ខជាផ្លូវការ» ចំពោះការស្លាប់របស់លោក រ៉េស៊ី និងមន្ត្រីដទៃទៀតនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហោះលើបណ្ដាញសង្គម X ថា៖ «សហភាពអឺរ៉ុប សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះមរណភាពរបស់លោកប្រធានាធិបតី រ៉េស៊ី និងសមាជិកដទៃទៀតនៃគណៈប្រតិភូ ព្រមទាំងអ្នកដែលបានស្លាប់ទាំងអស់ក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រនេះ»។

ក្រសួងការបរទេសចិន និយាយថា លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានផ្ញើសាររំលែកទុក្ខដោយផ្ទាល់ទៅកាន់អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (VLADIMIR PUTIN) និយាយថា មរណភាពរបស់លោក រ៉េស៊ី គឺជារឿងដ៏សោកសៅបំផុត។

បណ្ដាមេដឹកនាំនៃប្រទេស និងក្រុមផ្សេងៗទៀតជាច្រើនរួមមាន អាហ្វហ្គានីស្ថាន ប្រធានអាជ្ញាធរប៉ាឡេស្ទីន ប៉ាគីស្ថាន ឥណ្ឌា អ៊ីរ៉ាក់ ក្រុមហ៊ូទី របស់យេម៉ែន ក្រុមហាម៉ាស ក្រុមជីហាដ មេដឹកនាំអារ៉ាប់ កូរ៉េខាងជើង ជប៉ុន និងប្រទេសជាច្រើនទៀត ចូលរួមរំលែកទុក្ខយ៉ាងស្មោះអស់ពីចិត្តចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm