រុស្ស៊ី បរាជ័យក្នុងសំណើប្រជែងនៅ UN ជុំវិញការដាក់នុយក្លេអ៊ែរ និងអាវុធផ្សេងទៀតក្នុងលំហ

2024/05/21 05:55:50 pm        119

ពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ របស់រុស្ស៊ី ដែលបានអំពាវនាវឱ្យប្រទេសទាំងអស់ទប់ស្កាត់ «គ្រប់ពេលវេលា» នៃការដាក់អាវុធ ការគំរាមកំហែង ឬការប្រើប្រាស់អាវុធណាមួយនៅក្នុងលំហអាកាស បានបរាជ័យកាលពីថ្ងៃចន្ទ (២០ ឧសភា) ខណៈស្ថាប័នដែលមានសមាជិកចំនួន ១៥ រូបនេះបានខ្វែងគំនិតគ្នាចំពោះវិធានការនេះ។

សេចក្តីព្រាងច្បាប់នេះ បានបរាជ័យក្នុងការទទួលបានសំឡេងយ៉ាងតិចចំនួនប្រាំបួនដែលត្រូវការ ដោយសមាជិកចំនួន ៧ រូបបានបោះឆ្នោតគាំទ្រ និង ៧ រូបប្រឆាំងង ខណៈដែលមានម្នាក់បានអនុប្បវាទ។ ការបោះឆ្នោតវេតូ អាចត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស ឬបារាំង ប្រសិនបើពង្រាងច្បាប់មួយទទួលបានសំឡេងគាំទ្រយ៉ាងតិចប្រាំបួន។

ប្រទេសរុស្ស៊ី បានដាក់បញ្ជូនពង្រាងសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីខ្លួនបានវេតូ លើសេចក្ដីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក កាលពីខែមុន ដែលបានអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធនៅក្នុងលំហអាកាស។ ការវេតូរបស់រុស្ស៊ី នោះបានជំរុញឱ្យអាមេរិកចោទសួរថា តើក្រុងមូស្គូកំពុងលាក់បាំងអ្វីខ្លះ។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូ ពីការបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបដើម្បីដាក់ក្នុងលំហ ប៉ុន្តែរុស្ស៊ី បានបដិសេធ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ទីក្រុងមូស្គូ ប្រឆាំងដាច់ខាតនឹងការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងលំហ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm