ក្រុមបាតុកររាប់សិបនាក បានប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃចន្ទទី២០ខែឧសភា បន្ទាប់ពីការរួមគ្នាក្នុងការប្រមូលផ្ដុំប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅសភាអ៊ីស្រាអែល ក្នុងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem)។

ការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានទាក់ទាញក្រុមអ្នកគាំទ្ររាប់រយនាក់ជុំវិញប្រទេសអ៊ីស្រាអែល បានទាមទារឲ្យមានការរៀបចំបោះឆ្នោតមុនអាណត្តិ និងចង់ដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យបញ្ចប់ជម្លោះរវាងក្រុមសម្មប្រយុទ្ធហាម៉ាស និងគិតគូរដល់ការនាំចំណាប់ខ្មាំងមកវិញ ចំណុចជាចម្បង។

ចំណែកនៅក្នុងទីក្រុងតេល អាវីវ (Tel Aviv) កាលពីចុងសប្ដាហ៍នេះ នគរបាលអ៊ីស្រាអែល បានប្រើកាណុងបាញ់ទឹក និងបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដែរ អំឡុងបិទផ្លូវហាយវ៉េ មួយ ខណៈក្រុមបាតុការនៅតែទទូចឲ្យមានបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ។
មានការទទូចដដែលៗឲ្យលោក នាយករដ្ឋមន្ត្រី Benjamin Netanyahu ចុះចេញពីតំណែង រៀបចំការបោះឆ្នោតថ្មី និងទាមទារឲ្យមានបទឈប់បាញ់ដោះលែងមនុស្សជាទីស្រឡាញ់របស់ពួគេ ដែលកំពុងជាប់ឃុំក្នុងដៃក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារសម្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី៧ខែតុលាមក។
ដោយសារតែការសងសឹករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៥.០០០នាក់ បានស្លាប់៕