បេសកជនរងចិនប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទទី២០ឧសភាសប្ដាហ៍នេះថា ក្រុងវ៉ាស៊ីនតោន កំពុងអូសបន្លាយជម្លោះអ៊ុយក្រែនដោយចេតនា និងស្វែងរកផលចំណេញពីសង្រ្គាមនោះ ខណៈកំពុងលាបពណ៌ ក្រុងប៉េកាំង ជាមួយការចោទប្រកាន់មិនពិត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំស្តីពីជម្លោះអ៊ុយក្រែន ឯកអគ្គរដ្ឋទូតចិនលោក ហ្គឹងស័ង (Geng Shuang) បានលើកឡើងពីការអះអាងរបស់សហរដ្ឋអាមេរិកថា ប្រទេសចិនកំពុងផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសរុស្ស៊ី ដោយហៅការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋាន និង មិនអាចទទួលយកបានទាំងស្រុង។
លោក ហ្គឹង បាននិយាយថា ប្រទេសចិន មិនមែនជាអ្នកបង្កើត ឬជាភាគីនៃវិបត្តិអ៊ុយក្រែននោះទេ។ យើងក៏មិនបានផ្តល់អាវុធប្រយុទ្ធដល់ភាគីណាមួយក្នុងជម្លោះដែរ។ យើងពុំបានធ្វើឡើយ អ្វីដែលអាមេរិកបានធ្វើនោះ គឺដើម្បីពន្យារការប្រយុទ្ធដោយចេតនា និងកេងចំណេញពីវិបត្តិនោះតែប៉ុណ្ណោះ។ យើងនឹងមិនធ្វើបែបនោះទេ។

អ្នកការទូតចិនរូបនេះ បានព្រមានថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែន កំពុងត្រូវបានអូសបន្លាយដោយការ អាវុធ និងគ្រាប់រំសេវដ៏ច្រើន ក្នុងបំណងពង្រីកវិសាលភាព និងព្រំដែនសង្រ្គាម ដែលផ្គត់ផ្គង់ដល់ទីក្រុងគីវ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង បានតស៊ូមតិឥតឈប់ឈរសម្រាប់បទឈប់បាញ់ និងការដោះស្រាយវិបត្តិតាមផ្លូវការទូតវិញ៕
