រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានសម្រេចផ្អាកការដាក់បម្រាមលើការនាំចេញប្រេង ដែលបានណែនាំកាលពីដើមឆ្នាំនេះ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតប្រេងឥន្ធនៈ នាំចេញប្រេង ជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា ហើយការដាក់បម្រាមនឹងនៅតែមានសម្រាប់រយៈពេលចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា។

រដ្ឋាភិបាល បានពន្យល់ថា ការសម្រេចនេះ ត្រូវបានធ្វើឡើងដោយសារតែមានការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក ព្រមទាំងដើម្បីការពាររោងចក្រចម្រាញ់ប្រេងមួយចំនួនពីការកាត់បន្ថយសមត្ថភាពចម្រាញ់ប្រេងរបស់ពួកគេ ដោយសារតែការស្តុកទុកប្រេងច្រើនលើស។
ដើម្បីធ្វើឱ្យទីផ្សារមានស្ថេរភាព ក្នុងពេលមានការកើនឡើងតម្រូវការក្នុងស្រុក ប្រទេសរុស្ស៊ី បានណែនាំការដាក់បម្រាមលើការនាំចេញប្រេងសាំងនៅថ្ងៃទី១ ខែមីនា ដែលត្រូវបានសន្មត់ថាផុតកំណត់នៅថ្ងៃទី៣១ ខែសីហា។

បម្រាមនេះ មិនអនុវត្តចំពោះការផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងរវាងប្រទេសរុស្ស៊ី និងរដ្ឋជាសមាជិកសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំងប្រេងសាំងដែលមានបំណងប្រើប្រាស់ផ្ទាល់ខ្លួន ឬជំនួយមនុស្សធម៌អន្តរជាតិនោះទេ។