នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ (Alice Wairimu Ndeeritu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមជម្រាបថាលោកស្រី លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ អញ្ជើញមកកម្ពុជា គឺដើម្បីចូលរួមសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើរប្រល័យពូជសាសន៍ នៅកម្ពុជាផងដែរ៕


