NEA បន្តផ្ដល់ឱកាសការងារជាច្រើនវិស័យដល់យុវជន សិស្ស-និស្សិត នៅតាមសាកលវិទ្យាល័យ

2024/05/21 07:00:22 pm        240

ដើម្បីឆ្លើយតបតម្រូវការការងារទីផ្សារការងារ ក៏ដូចជាបំពេញតម្រូវការអ្នកស្វែងរកការងារធ្វើ មជ្ឈ​មណ្ឌល​ការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តចុះផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ដើម្បីផ្តល់ព័ត៌មានអំពី​ទីផ្សារ​ការងារ​ឲ្យ​កាន់​តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ។

បើតាមកាលវិភាគរបស់មជ្ឈមណ្ឌលការងារចល័ត NEA នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នឹង​ចុះផ្សព្វផ្សាយឱកាសការងារនៅសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួន ៥កន្លែង រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) , សាកលវិទ្យាល័យអាស៊ី អឺរ៉ុប (AEU) , វិទ្យាស្ថានជាតិ​សង្គមកិច្ច (NISA) , សាកលវិទ្យាល័យធនធានមនុស្ស (HRU) និងសាកល​វិទ្យាល័យ​កម្ពុជា (UC)។

ជួបសម្ភាសន៍ជាមួយនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា គ្រី ពីណា និងលោក គង់ លីហួរ និស្សិតឆ្នាំទី២ ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ហៅកាត់ IBM បានឲ្យដឹងថា សព្វថ្ងៃនេះបានមើលឃើញថា អត្រាការងារពិតជាមានច្រើនណាស់ និង​មិន​មែន​តែមួយ​ផ្នែក​នោះ​ទេ ​ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀម​ខ្លួន​ដើម្បី​ឆ្លើយតប​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវ​ការ។

យុវជនទាំង២រូបនេះ បានលើកឡើងស្រដៀងគ្នាទៀតថា ការផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ​សព្វថ្ងៃ​នេះ​ទៀតសោត ក៏មានភាពទូលំទូលាយច្រើនជាងមុនផងដែរ មិនថាតាមរយៈ​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ និងតាមប្រព័ន្ធអ៊ិនធើណេតជាដើម ដោយឃើញថា ពិតជាផ្តល់​ឱកាសកា​ន់​តែ​ជាច្រើនក្នុងការស្វែងយល់ពីតម្រូវការការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជ​រដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និង​ព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយ​ស្រួល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាម​មជ្ឈ​មណ្ឌល​ការងារ​នៅ​រាជ​ធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះទៀត NEA ក៏បានសហការជាមួយ ស.ស.យ.ក. វិស័យការងារ ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍជំនាញ (SDP) បានចុះរៀបចំសិក្ខាសាលាស្តីពី "ការ​ត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ" នៅតាមបណ្តា​ខេ​ត្ត​ជាប់​ព្រំដែន​ចំនួន​៣​ផ្សេង​ទៀត មានដូចជា ខេត្តឧត្តមានជ័យ, ខេត្តព្រះវិហារ និងខេត្តមណ្ឌលគីរី ជូនដល់​សិក្ខា​កាម​ដែល​ត្រៀម​បញ្ចប់វគ្គបណ្តុះបណ្តលរយៈពេល ៤ខែ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm