ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតចិន ដែលប្រឹងប្រែង និងផ្តល់​ការគាំទ្រ​ដល់វិស័យសកម្មភាពមីននៅកម្ពុជា

2024/05/21 07:08:59 pm        119

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ចូលជួបពិភាក្សា និងជម្រាប​លា​មុន​នឹង​ចប់​បេសក​កម្ម​ការ​ទូតនៅកម្ពុជានាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងឱកាសជម្រាបលា ឯកឧត្តម Wang Wentian បានលើកឡើងថា ក្នុងកំឡុង​បេសកកម្ម​រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ​មាន​ការ​រីកចំរើន​យ៉ាង​ខ្លាំង​។ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម បានចូលរួមសម្ពោធ​នូវ​សមិទ្ធ​ផល​នានា និងចាប់ផ្តើមអនុវត្តនូវគម្រោងផ្សេងៗបានយ៉ាងច្រើន ដែលនេះបាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​របស់ប្រទេសទាំងពីរ ក្នុងសហគមន៍វាសនារួម និងដើម្បីផល ប្រយោជន៍នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានោះ ឯកឧត្តម Wang Wentian បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នក ដឹកនាំ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ និងពោរពេញដោយសមត្ថភាព ដែលសម្តេចនឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចំរើន និងមានការអភិវឌ្ឍ។

ជាងនេះទៅទៀត ឯកឧត្តមអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ប្រទេសចិន នៅតែ​បន្តគាំទ្រ​យ៉ាង​មុះមុត​ក្នុង​ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោស សម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម រហូត​ដល់​កម្ពុជា​រួច​ផុត​ពី​ការ​គំរាម​ដោយ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នោះ ហើយឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមីន ដែល​បាន​ផ្តល់​នូវ​កិច្ច​គាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់ឯកឧត្តម ជាពិសេស​ការ​រួម​ចំណែក​ក្នុង​វិស័យ​សកម្មភាពមីនមនុស្ស ធម៌នៅកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្រ្ត​រវាងប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជាពិតជាពេញចិត្ត និងគោរពស្រឡាញ់​ចំពោះ​ទឹកចិត្តរបស់មហាមិត្តចិន។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោត​សរសើរ​ប្រកប​ដោយ​ការ​វាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់ ឯកឧត្តម Wang Wentian ពិតជា​បាន​រួម​ចំណែក​ដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានកសាង និងសម្រេច​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ជា​ប្រវត្តិ​សាស្រ្ត។

ជាមួយគ្នានោះ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែល​តែងតែដឹកនាំ ខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​វិស័យ​សកម្មភាព​មីន​នៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់​កម្ពុជា​អាច​សម្រេច​បាននូវគោលដៅរបស់ខ្លួន ៕ អត្ថបទ. ភារម្យ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm