ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៥ ខែសីហា មនី្ទរពេទ្យព្រះអង្គឌួង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យ បានចំនួនជាង៧០០នាក់

2021/08/05 01:51:32 pm        432

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែសីហា រហូតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាកូនចៅរបស់ឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ បានចំនួនជាង៧០០នាក់។

នេះបើតាមការ​អះអាង​របស់​លោក នង ម៉ានិត ប្រធានការិយាល័យរដ្ឋបាល នៃមនី្ទរពេទ្យព្រះអង្គឌួង បាន​ប្រាប់BTV ព័ត៌មាននៅព្រឹកនេះថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ ។

លោក បានលើកឡើងទៀតថា ក្នុងយុទ្ធនាការខាងលើនេះ ក្រុមការងារគ្រូពេទ្យរបស់​មនី្ទរពេទ្យ​ព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកូនចៅឥស្សរជនគ្រប់បណ្តាក្រសួង ដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ។

ជា​ចុងក្រោយក្នុងនាមលោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមនី្ទរពេទ្យព្រះអង្គឌួង លោក នង ម៉ានិត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកបំរើសេវាផ្សេងៗ ដែលកំពុងផ្តល់សេវា​សុខាភិបាល​ក្នុងមនី្ទរពេទ្យបាន​គិតគូរ និងមានវិធានការ ការពារច្បាស់លាស់ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវពាក់អាវការពារសុវតិ្ថភាព ដើម្បីការពារ និងរក្សាការចម្លងមេរោគកូវីដ-១៩ និងមេរោគដទៃទៀត ជាពិសេសក្នុងពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺត្រូវពាក់អាវការពារ លាងសម្អាត​ដៃជា​មួយ​អាកុល មុនចាក់វ៉ាក់សាំង និងក្រោយចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ គឺត្រូវការពារជានិច្ច។

ព្រោះជាវិធីការពារខ្លួនទាំងគ្រូពេទ្យ និងកុមារ យុវវ័យ ដែលមកទទួលការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដោយជៀសវាងការប៉ះពាល់ដោយផ្ទាល់ និងសូមឲ្យប្រជាជនទាំងអស់ ចូលរួមនាំកូនៗ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ក៏ដូចជា​ប្រទេសជាតិ ដើម្បីឲ្យប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm