អាមេរិក និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក នៅក្រុមប្រឹក្សាUN ជុំវិញអាវុធក្នុងទីអវកាស

2024/05/21 08:54:24 pm        114

អ្នកតំណាងសហរដ្ឋអាមេរិក និងរុស្សី បានបន្ទោសគ្នាទៅវិញទៅមក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញសកម្មភាពយោធា នៅក្នុងទីអវកាសខាងក្រៅ។ ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ បានបោះឆ្នោតទម្លាក់ចោទសេចក្តីសម្រេចពង្រាងដោយរុស្ស៊ី ដែលបានអំពាវនាវឱ្យរារាំង «គ្រប់ពេលវេលា» ចំពោះការដាក់អាវុធនៅក្នុងទីអវកាសខាងក្រៅ។ សេចក្តីព្រាងច្បាប់នេះ បានបរាជ័យក្នុងការទទួលបានសំឡេងយ៉ាងតិចប្រាំបួនសំឡេង។

មុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក លោក Robert Wood បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបមួយកាលពីសប្តាហ៍មុន ដែលតាមការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន សន្មតថាមានសមត្ថភាពវាយប្រហារផ្កាយរណបផ្សេងទៀត នៅក្នុងគន្លងផែនដីទាប។

លោក Wood បានចោទប្រកាន់រុស្ស៊ីថា កំពុងស្វែងរក ការបង្វែរចំណាប់អារម្មណ៍ជាសកល ពីការអភិវឌ្ឍន៍ផ្កាយរណបថ្មីរបស់ខ្លួន ដែលបំពាក់ឧបករណ៍នុយក្លេអែរ។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី លោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) បានឆ្លើយតបដោយនិយាយថា លោកពិតជាមិនយល់ទាំងស្រុង នូវអ្វីដែលបេសកជនសហរដ្ឋអាមេរិក កំពុងនិយាយ។

កាលពីខែមេសា រុស្ស៊ី បានប្រើសិទ្ធវ៉េតូ សេចក្តីព្រាងសេចក្តីសម្រេច បង្ហាញដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលស្វែងរកការហាមឃាត់លើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀត សម្រាប់ដាក់ពង្រាយក្នុងគន្លងរបស់ភពផែនដី។

សេចក្តីព្រាងច្បាប់របស់រុស្ស៊ី ដែលត្រូវបានបោះឆ្នោតទម្លាក់ចោល កាលពីថ្ងៃចន្ទ ដែលបានអំពាវនាវឱ្យប្រទេសនានា កុំដាក់ពង្រាយអាវុធគ្រប់ប្រភេទ នៅក្នុងទីអវកាស រួមទាំងអាវុធមហាប្រល័យ(WMDs)។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm