អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងពេលមានការកើនឡើងនៃសីតុណ្ហភាព និងរលកកម្តៅនៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន សាលារៀនរដ្ឋ និងឯកជនទាំងអស់ នឹងនៅតែបិទសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ថែមទៀតនៅថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ ខែឧសភា។

មន្ទីរអប់រំរបស់រដ្ឋាភិបាលរដ្ឋ ខេត្ត Punjab បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ទោះជាយ៉ាងណា សាលារៀនជាច្រើននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការប្រឡងតាមការគ្រោងទុក ដោយមានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីធានាបានសុវត្ថិភាពដល់សិស្ស។

កាលពីសប្តាហ៍មុន ក្រសួងឧតុនិយមប្រទេសប៉ាគីស្ថាន បាននិយាយថា ដោយសារតែវត្តមាននៃសម្ពាធខ្ពស់នៅក្នុងបរិយាកាសខាងលើ ស្ថានភាពរលកកម្តៅ ទំនងជានឹងកើតមាននៅផ្នែកភាគច្រើនរបស់ប្រទេស ជាពិសេសនៅខេត្ត Punjab និងខេត្ត Sindh ភាគខាងត្បូង ចាប់តាំងពីថ្ងៃទី២១ ខែឧសភា នេះ។
ក្រសួង បាននិយាយបន្ថែមថា វាទំនងជាបំប្លែងទៅជាស្ថានភាពរលកកម្ដៅខ្លាំង នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៧ ខែឧសភា។ ក្រសួងឧតុនិយមប្រទេសប៉ាគីស្ថាន បានណែនាំដល់សាធារណៈជន ឱ្យជៀសវាងការចេញមកប៉ះពាល់ដោយផ្ទាល់មិនចាំបាច់ចំពោះកម្តៅព្រះអាទិត្យ ដោយស្នើសុំឱ្យមានការប្រើប្រាស់ទឹកឲ្យបានច្រើន។
ក្រសួងបាននិយាយថា ស្ថានភាពរាំងស្ងួត និងរលកកម្ដៅខ្លាំង អាចបង្កឱ្យមានអគ្គិភ័យ និងចំហេះព្រៃព្រៃ នៅក្នុងតំបន់ងាយរងគ្រោះនៃខេត្ត Punjab និងផ្នែកដ៏ទៃទៀត របស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។