ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះសម្រេចបិទខ្ទប់ទីតាំងផ្សារស្នួល និងបរិវេណជុំវិញផ្សារជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នេះបើតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តក្រចេះ លោក វ៉ា ចន នៅថ្ងៃនេះ។
អភិបាលខេត្ត លោក វ៉ា ថន បានសម្រេចឱ្យបិទផ្សារស្នួល និងផ្លូវជុំវិញផ្សារមួយនេះ ដែលស្ថិតនៅក្នុងស្រុកស្នួល ចាប់ពីម៉ោង ២រសៀលថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
បើតាមសេចក្ដីសម្រេច អាជ្ញាធរបានហាមឃាត់ការចេញ-ចូលទីតាំងផ្សារមួយនេះជាបណ្ដោះអាសន្ន ហើយស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលសម្រាប់យកសំណាក និងធ្វើចត្តាឡីស័ក៕