បាល់ទាត់៖ ក្លិបអង់គ្លេស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអ៊ីតាលី Atalanta ហើយក្នុងការផ្ទេរខ្សែការពារកណ្តាលអាហ្សង់ទីន Cristian Romero ក្នុងតម្លៃ ៤៧លានផោន។

កីឡាករវ័យ ២៣ឆ្នាំរូបនេះនឹងហោះហើរមកកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសថ្ងៃនេះ ដើម្បីបំពេញឱ្យរួចរាល់នូវកិច្ចសន្យាផ្ទេរមកកាន់ Spurs ជាផ្លូវការរយៈពេល ៥ឆ្នាំ។ តម្លៃនៃការផ្ទេរតំលៃ ៤៧លានផោននេះនឹងធ្វើឱ្យ Romero ក្លាយជាកីឡាករដែលផ្ទេរមកកាន់ Spurs ក្នុងតំលៃថ្លៃបំផុតទី២ បន្ទាប់ពី Tanquy Ndombele កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៤៣លានផោន។
Cristian Romero បង្ហាញខ្លួនឱ្យ Atalanta រដូវកាលមុនសរុប ៤២ប្រកួតជួយ Atalanta បានលេខ៣ នៅ Serie A និងជើងឯក Coppa Italia។ ការចាកចេញរបស់ Romero ស្របពេលដែល Atalanta ក៏ទើបនាំយកខ្សែការពារ Juventus, Merih Demiral ផងដែរដើម្បីជំនួសតំណែងនេះ។ ចំណែក Spurs ថ្មីៗនេះក៏ទើបនាំយកអ្នកចាំទី Atalanta, Pierluigi Gollini ផងដែរក្នុងលក្ខខណ្ឌខ្ចីជើង៕
អត្ថបទ៖នាង សុភាវុធ