វិមានក្រឹមឡាំង៖ ជារឿងចម្លែកណាស់ដែលសហរដ្ឋអាមេរិក ត្រៀមដាក់ទណ្ឌកម្ម ICC

2024/05/22 02:31:13 am        244

វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២១ ខែឧសភា) នេះ បាននិយាយថា វាគឺជារឿងចម្លែកខ្លាំងណាស់ ដែលសហរដ្ឋអាមេរិកទំនងជាត្រៀមជាស្រេច ដើម្បីប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលរដ្ឋអាជ្ញារបស់ស្ថាប័ននេះ បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រមុខការពារជាតិរបស់លោក និងមេដឹកនាំក្រុមហាម៉ាសចំនួន ៣នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម។

សូមបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចេញ បន្ទាប់ពីមានសង្រ្គាមជាង ៧ខែ នៅតំបន់ហ្កាហ្សា រដ្ឋអាជ្ញារបស់ ICC លោក Karim Khan បាននិយាយថា លោកមានហេតុផលសមរម្យគ្រប់គ្រាន់ ក្នុងការជឿថា បុគ្គលទាំង ៥នាក់នោះ «ត្រូវទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌ» ដោយសារការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅជំហានផ្លូវច្បាប់នេះថា «ជារឿងហួសហេតុគួរឲ្យចង់សើច» ខណៈដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា វាអាចប៉ះពាល់ដល់ការចរចាឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់។

ហើយបន្ទាប់មកសមាជិកសភាអាមេរិកមួយចំនួន បានអំពាវនាវឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើតុលាការនេះ។ កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ចំពោះរដ្ឋអាជ្ញារបស់ ICC។

ពាក់ព័ន្ធនឹងគោលបំណងដាក់ទណ្ឌកម្មនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ជាទូទៅ ស្ថានភាព គឺលើសពីចម្លែកទៅទៀត ទាក់ទងនឹងអាកប្បកិរិយា និងឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់វិធីសាស្រ្តដាក់ទណ្ឌកម្ម សូម្បីតែប្រឆាំងនឹង ICC»។

កាលពីខែមីនាឆ្នាំមុន ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ រុស្ស៊ីនិយាយថា ដីកាប្រឆាំងលោក Putin គឺជាការប៉ុនប៉ងឥតន័យរបស់លោកខាងលិច ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី និងបដិសេធការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm