ឯកឧត្តម អៀង មូលី ផ្តល់អនុសាសន៍ដល់ក្រុមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច

2024/05/22 03:10:40 pm        161

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអធិការកិច្ច ដែលដឹកនាំដោយលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច សរុបចំនួន ៣៥រូប។

ជាបឋម ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានអង្គប្រជុំ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការស្វាគមន៍ និងកោតសរសើរដល់ក្រសួងអធិការកិច្ច ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក។

ជាបន្ត លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច បានថ្លែងនូវការកក់ក្តៅរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបញ្ជាក់ពីការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ តាមរយៈការបញ្ជ្រាប និងផ្សព្វផ្សាយតាមរយៈកិច្ចប្រជុំ និងវេទិការនានា។ ក្នុងពេលនោះផងដែរ លោកជំទាវ បានប្រកាសពីសមាសភាពចូលរួមក្នុងកិច្ចប្រជុំមកពីក្រសួងអធិការកិច្ច។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញដូចខាងក្រោម៖ បទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ឯកឧត្តមបណ្ឌិត បានបង្ហាញដោយសង្ខេបពីសមិទ្ធផលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដែលសម្រេចបានកន្លងមក និងក៏បានបង្ហាញពីគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ និងបទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលបង្ហាញដោយ ឯកឧត្តម វេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ ក្រសួងអធិការកិច្ចបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្រ្ជាប និងផ្សព្វផ្សាយពីច្បាប់ ដែលក្នុងនោះក៏មានច្បាប់អេដស៍ផងដែរ។ ដើម្បីអាចលុបបំបាត់អេដស៍បាន យើងត្រូវសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥។ តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបីគឺ គោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប)។ ចំណែកគោលដៅទី១ ទើបតែបានប្រមាណជា ៨៦ភាគរយ (ឆ្នាំ២០២២)នៅឡើយ ដែលទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ក្រសួងអធិការកិច្ច ត្រូវរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ និងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការបរិច្ឆេទក្នុងការស្នើសុំថវិកា ឱ្យបានទាន់ពេលវេលា។ ការមាក់ងាយ និងរើសអើង នៅមាននៅឡើយក្នុងសង្គមកម្ពុជា។ បើទោះបីមានវិធាននានាក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។ រិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថានឹងសម្រេចបាននូវគោលដៅទាំងបី។ ក្រសួងអធិការកិច្ច ត្រូវចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស រៀងរាល់ខែ ដើម្បីចូលរួមក្នុងការពិនិត្យនូវវឌ្ឍនភាព និងការងារបច្ចេកទេស ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm