ព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤” ជាយានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ

2024/05/22 03:16:33 pm        200

ពិធីសម្តែងសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ លើកទី១៩ នាល្ងាចថ្ងៃទី២១ ខែឧសភា នៅសាលសន្និសីទចតុម្មុខ បានរៀបចំរួមគ្នា ចាប់តាំងពីឆ្នាំ២០០៦មក ដោយយកវិស័យសិល្បៈវប្បធម៌ ជាយានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិដ៏រឹងមាំ និងយូរអង្វែងមកហើយ។

ក្នុងព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ ឯកឧត្តម តា ក្វាងដូង(Ta Quang Dong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង ដោយឈរលើសាមគ្គីភាពកិច្ចសហប្រតិបតិ្តការជិតស្និទ្ធ និងអ្នកជិតខាងល្អ។ ក្នុងទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍កន្លងមកនេះ យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងប្រទេសយើងទាំងពីរលើវិស័យនានា គឺកំពុងតែអភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ដែលសម្រេចបាននូវលទ្ធផលជាក់ស្តែង និងសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងជាច្រើនទៀត ដែលនាំមកនូវអត្ថប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាម សូមអបអរសាទរដល់ជោគជ័យបានដ៏គួរឲ្យកត់សម្គាល់ ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ លទ្ធផលទាំងនេះ បន្តផ្តល់ផលវិជ្ជមានដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជាការពិត អស់រយៈពេលជាង៥៧ឆ្នាំកន្លងមកនេះនៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងល្អ ក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ ថ្មីៗនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាសញ្ញាបន្ថែមបញ្ជាក់ច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្តេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត។ ជាសក្ខីភាពនៃការចូលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាពនេះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខានិងអនុវត្តនូវកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧ ដែលកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ នៅចុងឆ្នាំ២០២៣កន្លងទៅនេះ គណៈប្រតិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងអធិកអធម និងជោគជ័យ។

ក្រៅពីព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ក្រសួងវប្បធម៌ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ បានខិតខំរួមគ្នាពង្រឹងកិច្ចសហការទូទៅ ដោយរាប់បញ្ចូលទាំង ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញទាំងរូបី និងអរូបី ការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់ជាសមាជិកនៃយន្តការអន្តរជាតិ ក៏ដូចជាការគាំទ្រដល់ដំណើរការចុះបញ្ជីបេតិកភណ្ឌពិភពលោក និងការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យវប្បធម៌ផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមយកវេទិកានារាត្រីនេះ ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញរបស់ប្រទេសទាំងពីរ បន្តកិច្ចសហការល្អ និងពង្រីកតំបន់សហការឱ្យកាន់តែទូលាយ ដោយត្រូវគិតគូរផងដែរទៅដល់កិច្ចសហការដោះដូរបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលជាវិស័យកំពុងតែមានសក្តានុពលទាំងទៅលើសេដ្ឋកិច្ច និងសង្គម។

....សម្លេងលោកជំទាវ ភឿង សកុណា យកជិត០១នាទី....(sound 01)

លោកជំទាវ រដ្ឋមន្រី្ត បានបញ្ជាក់ថា ថ្ងៃនេះ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌លើកទី១៩ មិនត្រឹមតែបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានោះទេ ប៉ុន្តែជាវេទិការំឭកនិងជំរុញប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក និងរួមចំណែកក្នុងការផ្សារភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូនភូមិផងរបងជាមួយគ្នា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសពីជំហរបន្តគាំទ្រ និងបន្តពង្រឹងសកម្មភាពរួមគ្នានេះ និងសូមចាត់ទុកថា ជាសកម្មភាពគំរូ ដែលប្រទេសទាំងពីរអាចយកជាលំនាំសម្រាប់អនុវត្តជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសិល្បៈវប្បធម៌ ដើម្បីជាតិ និងដើម្បីប្រជាជន៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm