ផ្ទុះការតវ៉ានៅក្រៅសភាតៃវ៉ាន់ នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីលោក ឡៃ ឆឹងទ័រ

2024/05/22 03:20:43 pm        192

ថ្ងៃដំបូងរបស់លោក ឡៃ ឆឹងទ័រ (Lai Ching-te) ជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ត្រូវបានរួមរឹតដោយការតវ៉ាដ៏ធំប្រឆាំងទៅនឹងក្រុមប្រឆាំង ជុំវិញច្បាប់ដ៏ចម្រូងចម្រាសនៅក្នុងសភា ដែលបង្ហាញពីអាណត្តិដំបូងយ៉ាងលំបាកសម្រាប់មេដឹកនាំ ដែលខ្វះសំឡេងភាគខាគច្រើនដាច់ខាតនៅសភា។

មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងច្បាប់ដែលនឹងផ្តល់អំណាចពិសេសឱ្យសមាជិកសភាមានសិទ្ធិសាកសួរនរណាម្នាក់នៅក្នុងសភា។

ពលរដ្ឋតៃវ៉ាន់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមគណបក្សប្រឆាំងដើម្បីជំរុញតាមរយៈសំណើច្បាប់ដោយគ្មានការពិនិត្យឡើងវិញ ដែលនឹងផ្តល់ឱ្យសមាជិកសភានូវអំណាចវិសាមញ្ញក្នុងការសាកសួរនរណាម្នាក់រួមទាំងមេដឹកនាំផង ក្រោមការគំរាមកំហែងនៃការផាកពិន័យនិងជាប់ពន្ធនាគារ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សមាជិកសភាម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីភាគីនានាបានប៉ះទង្គិចគ្នាក្នុងការជជែកដេញដោល ជុំវិញកំណែទម្រង់សភា។

ក្រុមអ្នករិះគន់សកម្មភាពរបស់បក្សប្រឆាំងបានព្រមានថា ភាពចលាចល និងភាពមិនចុះសម្រុងគ្នា កំពុងកើតឡើងនៅក្នុងកណ្ដាប់ដៃរបស់ប្រទេសចិន ដែលបានប្តេជ្ញាថានឹងវាយក្រសោបយកកោះតៃវ៉ាន់ និងចាត់ទុករដ្ឋាភិបាលរបស់កោះនេះ ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។

ការតវ៉ាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ហើយចំនួនអ្នកតវ៉ាបានកើនឡើងរាប់ពាន់នាក់នៅពេលល្ងាច ស្របពេលមនុស្សបានបញ្ចប់ការងារ និងសាលារៀនបិទទ្វារ ដោយពុំមានការរំខានពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងឡើយ។

មនុស្សរាប់ពាន់នាក់ភាគច្រើនជាយុវជន បានស្ដាប់សុន្ទរកថា និងកាន់បដា ដោយចោទប្រកាន់គណបក្សប្រឆាំងថាកំពុងព្យាយាមធ្វើកំណែទម្រង់ដោយបង្ខំ និងរួមដៃជាមួយប្រទេសចិន សម្រាប់លទ្ធិប្រជាធិបតេយ្យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm