ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ »

2024/05/22 04:22:00 pm        163

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ត្រូវបានខ្ញុំ (សម្ដេចតេជោ)ចុះហត្ថលេខាកាត់បញ្ចូលមកក្នុងដែនដីរាជធានីភ្នំពេញ គឺដោយសារកិច្ចព្រមព្រៀងជា មួយអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យសាលាក្ដីនេះ ស្ថិតក្នុងដែនដីនៅភ្នំពេញ ហេតុនេះហើយ បានជាទីតាំងសាលាក្ដីនោះដែលពីមុនស្ថិតនៅក្នុងទឹកដី ខេត្តកណ្ដាលត្រូវបានខ្ញុំ(សម្ដេចតេជោ)ចុះ ហត្ថលេខាកាត់បញ្ចូលមកដែនដីភ្នំពេញវិញ។ សម្ដេចតេជោមានប្រសាសន៍បន្តថា នេះជាប្រវត្តិសាស្ត្រ មួយដែលត្រូវដឹង។

-សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍ នៅកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍បន្តថា សម្ដេចរង់ចាំ ៤៣ ឆ្នាំទើបយុត្តិធម៌មួយត្រូវបានផ្ដល់ ជូនប្រជាជនកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកថា នៅអំឡុងការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងសុន្ទរកថារបស់ សម្ដេច, សម្ដេចបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)នោះទេ។ ការលើកឡើងរបស់ សម្ដេចបែបនេះ ត្រូវបានធ្វើឱ្យជាប់គាំងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានាពេលនោះ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើដល់ប្រទេសមួយចំនួនគួរទទួលស្គាល់កំហុស ចំពោះការទទួលស្គាល់ និងគាំទ្រក្រុមខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងគួរតែអរគុណ ប៉ុល ពត ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលធ្វើឱ្យយើងអាចរំលាយអង្គការចាត់តាំងរបស់ ប៉ុល ពត បានតាមរយៈនយោបាយ ឈ្នះ ឈ្នះ។

-សម្ដេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា នៅមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសមួយចំនួនបានផ្ដល់ទិដ្ឋា ការ(Visa)ការទូតដល់ក្រុមខ្មែរក្រហម ហើយទទួលក្រុមខ្មែរក្រហមដែលបានប្រព្រឹត្តអំពើប្រល័យពូជ

សាសន៍នៅកម្ពុជា ដោយព្រំក្រហម ដែលជាការទទួលភ្ញៀវអន្តរជាតិកម្រិតខ្ពស់ថែមទៀត។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដម បាន គីមូន អតីតអគ្គលេខាធិការអង្គ ការសហប្រជាជាតិ បានស្នើឱ្យពង្រីកការកាត់ទោសអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ នៅកម្ពុជា រហូតដល់ថ្នាក់ឃុំ។ សម្ដេចតេជោ បានបញ្ជាក់ជូនទៅឯកឧត្ដម បាន គីមូន ថា សម្ដេចសុខ ចិត្តឱ្យតុលាការកូនកាត់ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាមានសង្គ្រាមឡើងវិញនោះទេ។

-សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឱ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម)បានឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ៣ រូប មុនសម្រេចឱ្យបង្កើតមានឡើង។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា បើមិនមានការរារាំងពីសម្ដេចនោះទេ នោះតុលាការកាត់ទោសខ្មែរក្រហមនឹងដំណើ រការកាត់ទោសជាបន្តបន្ទាប់លើអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជារហូតដល់ ថ្នាក់ឃុំ និងគ្រប់ទីកន្លែង ដែលធ្វើឱ្យតុលាការនេះដំណើរការមិនចេះចប់ ហើយសហគមន៍អន្តរជាតិនឹងប្រឹងរកលុយដើម្បីជួយដល់ការចំណាយរបស់តុលាការនេះ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា សាលក្រមដែលសម្រេចដាក់ទោសលើអតីតមេដឹកនាំខ្មែរក្រហម ដែលបានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាគោលដៅដែលសម្ដេចចង់បាននូវយុត្តិធម៌មួយសម្រាប់ពលរដ្ឋ កម្ពុជា ហើយក៏ជាការលើកទឹកចិត្តឱ្យសម្ដេចដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អំពើហិង្សាក្នុងពេលឃោសនាបោះឆ្នោតនៅកម្ពុជា គឺបានរលាយសាបសូន្យតែម្ដងពីសង្គមកម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានសន្ដិភាពជាង ២៥ ឆ្នាំហើយ ដែលអាចឱ្យកម្ពុជាអាចមានលទ្ធភាពម្រមូលអ្វីគ្រប់យ៉ាងដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្នុងន័យនេះកម្ពុជាដាច់ខាតត្រូវតែរក្សានូវសន្ដិភាពនេះឱ្យបាន ដោយមិនឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាឡើយ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលេចឱ្យដឹងថា បន្ទាប់ពីសម្រេចជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ នៅអំឡុងចុងឆ្នាំ១៩៩៨ ឃើ ញថា អំពើហិង្សាដែលតែងកើតមាននៅអំឡុងបោះឆ្នោតត្រូវរលាយសាបសូន្យ។ សម្ដេចតេជោបញ្ជាក់ បន្ថែមថា ការគ្មានអំពើហិង្សានៅអំឡុងបោះឆ្នោតបង្ហាញពីភាពចាស់ទុំនយោបាយ និងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជាផងដែរ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ ការប៉ុនប៉ង នេះត្រូវបរាជ័យ គឺដោយសារកម្ពុជាមានអព្យាក្រឹតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សុខភាពរបស់សម្ដេច គឺសម្ដេចមានលទ្ធភាពកាន់តំណែងនាយករដ្ឋមន្ត្រី យ៉ាង ហោច ២ អាណត្តិទៀត។ សម្ដេចបន្ថែមថា ១០ ឆ្នាំ No Problem !

-សម្តេចតេជោ ហ៊ុន សែ អំពាវនាវឱ្យសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» រៀនសូត្រពីកំហុសប្រវត្តិសាស្រ្ដដែលប្រទេសមួយចំនួនបានធ្វើលើកម្ពុជា ដើម្បីជៀវវាងកំហុសលើកទី៣ (អំពើប្រល័យពូជសាសន៍) កើតឡើងម្ដងទៀត។

-សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា សម្ដេចតែងតែរម្លឹកទៅមិត្តការទូតបរទេសមួយចំនួនរបស់កម្ពុជាថា សូមកុំកសាងកំហុសទី៣ (អំពើប្រល័យពូជសាសន៍) នៅកម្ពុជា ខណៈដែលបណ្ដាប្រទេសទាំងនោះ បានបង្កើតកំហុសពីរលើករួចហើយចំពោះកម្ពុជា។

-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤បានស្នើឱ្យមានការចងចាំកំហុសប្រវត្តិសាស្ត្រចំនួន ២។ កំហុសប្រវត្តិសាស្ត្រទី១ គឺប្រទេសដែលតាំង ខ្លួនជាប្រទេសប្រជាធិបតេយ្យ តែបែរជាគាំទ្រឱ្យមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេ ញពីតំណែង ដែលបានបណ្ដាលឱ្យកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ កំហុសប្រវត្តិសាស្ត្រទី២ គឺការគាំទ្រក្រុមខ្មែរក្រហម និងទទួលស្គាល់ខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅកម្ពុជា ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ ឆ្នាំនៅក្រោយការដួ លរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm