រុស្ស៊ី ចាប់ផ្តើមសមយុទ្ធ ជាមួយអាវុធនុយក្លេអ៊ែរតាកទិក

2024/05/22 05:28:50 pm        120

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធដំណាក់កាលដំបូង ដែលមានការហ្វឹកហ្វឺនជាក់ស្តែងក្នុងការរៀបចំ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ។ ប្រធានាធិបតី លោក Vladimir Putin បានបញ្ជាឱ្យធ្វើសមយុទ្ធកាលពីដើមខែនេះ។

ក្រសួងការបរទេសរុស្ស៊ី បានដកស្រង់ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានស្នើលទ្ធភាពនៃការបញ្ជូនទាហានអឺរ៉ុបទៅប្រយុទ្ធជាមួយរុស្ស៊ី នៅអ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធ ដែលផ្តល់ដោយទីក្រុងឡុងដ៍្រ ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

ក្រុមអ្នកវិភាគផ្នែកសន្តិសុខ បាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើង ជាសញ្ញាព្រមានដោយលោកPutin ដើម្បីរារាំងប្រទេសលោកខាងលិចពីការឈានជើងចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ជាកន្លែងដែលខ្លួនបានផ្តល់សព្វាវុធ និងការស៊ើបការណ៍សម្ងាត់ដល់ទីក្រុងគីវ ប៉ុន្តែបដិសេធមិនបញ្ជូនកងទ័ព។

ក្រសួងការពារជាតិ បាននិយាយថា ដំណាក់កាលដំបូងនៃការធ្វើសមយុទ្ធនេះ ពាក់ព័ន្ធទៅនឹងមីស៊ីល Iskander និងមីស៊ីល Kinzhal ។

ក្រសួងបាននិយាយថា សមយុទ្ធ មានគោលបំណងធានាថា អង្គភាព និងយុទ្ធោបករណ៍ បានត្រៀមរួចរាល់សម្រាប់ការប្រយុទ្ធដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរពុំមែនយុទ្ធសាស្ត្រ ដើម្បីឆ្លើយតប និងធានាចំពោះបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ី ដោយគ្មានលក្ខខណ្ឌ ក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីប្រទេសលោកខាងលិច ប្រឆាំងសហព័ន្ធរុស្ស៊ី។

សមយុទ្ធនេះ ក៏មានការចូលរួមពីកងកម្លាំងអង្គភាពមីស៊ីលនៅក្នុងតំបន់យោធាភាគខាងត្បូងរបស់រុស្ស៊ី នៅជាប់ប្រទេសអ៊ុយក្រែន ហើយក៏រួមមានទាំងផ្នែកមួយចំនួននៅអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រងនៅពេលនេះ។ ប្រទេសបេឡារុស្ស ជាកន្លែងដែលរុស្ស៊ី បាននិយាយកាលពីឆ្នាំមុនថា ខ្លួនកំពុងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក ក៏នឹងចូលរួមក្នុងសមយុទ្ធនេះផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm