សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសជាថ្មីម្តងទៀតថា សម្តេចនឹងមិនបង្កើតវប្បធម៌សន្ទនាជាមួយក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសគឺក្រុមក្បត់ជាតិបីជំនាន់បន្តទៀតនោះឡើយ មិនថា កាលៈទេសៈណានោះទេ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់ចូលរួម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសម្តេចមិនទទួលយកដាច់ខាតក្នុង ការបង្កើតវប្បធម៌សន្ទនាជាមួយក្រុមក្បត់ជាតិបីជំនាន់ ដែលបានប្រមាថយ៉ាងធ្ងន់ធរម្តងហើយម្តងទៀតចំពោះសម្តេច និងក្រុមគ្រួសាររបស់សម្តេច នាពេលកន្លងមក។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសកម្ចាត់ចោលភ្លាមៗផងដែរចំពោះក្រុមជ្រុលនិយម ឬក្រុមជនអគតិណាក៏ដោយឲ្យតែមានចេតនាបង្ករភាពវឹកវរដល់ ប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលសព្វថ្ងៃនេះផងដែរ។
ជាងនេះទៅទៀតសម្តេច ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែអនុវត្តភ្លាមៗ ដើម្បីសន្តិសុខជូនដល់បង ប្អូនប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់ ដោយកុំខ្លាចកម្ចាត់ពួកពីរបីនាក់ចោលឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលចូលមកស្រុកខ្មែរម្តងទៀតនោះឡើយ មិនថាតម្លៃណានោះឡើយ៕អត្ថបទបាន ចក់





