[UPDATE] មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសវៀតណាម លោកតូឡាំ (To Lam) ត្រូវបានជ្រើសរើសជាប្រធានាធិបតី

2024/05/22 06:24:36 pm        118

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់វៀតណាម លោកតូឡាំ (To Lam) ត្រូវបានបញ្ជាក់នៅថ្ងៃពុធទី២២ឧសភា សប្ដាហ៍នេះ ថា ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។ លោកបានគ្រប់គ្រងអង្គភាពកងកម្លាំងនគរបាល និងប្រតិបត្តិការស៊ើបការណ៍ក្នុងអំឡុងពេលមួយ នៅពេលដែលក្រុមសិទ្ធិមនុស្សនិយាយថា សេរីភាពជាមូលដ្ឋានត្រូវបានបង្ក្រាប ឬសង្កត់សង្កិនជាប្រព័ន្ធ ហើយសេវាសម្ងាត់របស់ប្រទេសនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់អន្តរជាតិ។

លោក Lam ត្រូវបានបញ្ជាក់ដោយសភាវៀតណាម បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកបានលាលែងពីតំណែង ស្របពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តរង្គោះរង្គើដល់ការបង្កើតនយោបាយ និងឥស្សរជនធុរកិច្ចរបស់ប្រទេស ហើយបានបណ្តាលឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលនេះ។

លោក ង្វៀន ខាក ហ្សាង (Nguyen Khac Giang) អ្នកវិភាគនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បាននិយាយថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់វៀតណាម គឺភាគច្រើន ជាពិធីដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម។ ប៉ុន្តែតួនាទីថ្មីរបស់លោកជាប្រមុខរដ្ឋបានធ្វើឱ្យបុរសវ័យ៦៦ ឆ្នាំ រូបនេះ ស្ថិតនៅក្នុងជំហរដ៏រឹងមាំ ដើម្បីក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តបន្ទាប់ ដែលជាមុខតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងប្រទេស។

លោក Lam បានចំណាយពេលជាង ៤ ទសវត្សរ៍ នៅក្នុងក្រសួងសន្តិសុខសាធារណៈ មុនពេលក្លាយជារដ្ឋមន្ត្រីនៅឆ្នាំ ២០១៦ ។ការឡើងតំណែងរបស់លោកនៅពេលនេះ បានកើតឡើង ស្របពេល ការិយាល័យនយោបាយរបស់ប្រទេសវៀតណាមបានបាត់បង់សមាជិកចំនួន ៦ រូប ក្នុងចំណោមសមាជិកចំនួន១៨រូប ខណៈមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងកើនឡើង រួមទាំងអតីតប្រធានាធិបតីពីររូប និងប្រធានសភារបស់វៀតណាមផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm