ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី សុំអភ័យទោស ចំពោះការហោះហើរ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងរំលែកទុក្ខដល់គ្រួសារសព

2024/05/22 06:29:35 pm        117

ប្រធានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសុំអភ័យទោស និងបានចូលរួមរំលែកទុក្ខ ចំពោះគ្រួសារសពរបស់អ្នកដំណើរបុរសម្នាក់ដែលបានស្លាប់ បន្ទាប់ពីជើងហោះហើរមួយកាលពីថ្ងៃអង្គារទី២១ឧសភា ត្រូវបានរងការប៉ះទង្គិចដោយភាពចលាចលយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

លោក ហ្គ័រ ជុន ផុង (Goh Choon Phong) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មានការសោកស្តាយយ៉ាងខ្លាំង ចំពោះបទពិសោធន៍ដ៏ឈឺចាប់ សម្រាប់អ្នកនៅលើជើងហោះហើរ SQ321 ហោះចេញពីទីក្រុងឡុងដ៍្រ ទៅកាន់ប្រទេសសិង្ហបុរី។ ជើងហោះហើរនេះ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់នៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ។

អ្នកដំណើរប្រមាណ ៧៩នាក់ និងសមាជិកអាកាសយានិក ៦នាក់ កំពុងស្ថិតនៅក្រុងបាងកក ជាទីដែលអ្នកដំណើរទាំងនោះកំពុងទទួលការព្យាបាលរបួស។ជើងហោះហើរសង្គ្រោះមួយដឹកអ្នកដំណើរ និងសមាជិកអាកាសយានិក ដែលនៅសេសសល់បានទៅដល់ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃពុធនេះ។

យន្តហោះដែលមានអ្នកដំណើរ ចំនួន២១១ នាក់ និងសមាជិកអាកាសចរណ៍ចំនួន១៨ នាក់នៅលើយន្តហោះនោះ បានជួបភាពច្របូកច្របល់យ៉ាងធ្ងន់ធ្ងរនៅលើមហាសមុទ្រឥណ្ឌាដោយសារតែខ្យល់បោកបក់ខ្លាំង ហើយបានធ្លាក់ចុះជាង៦.០០០ហ្វីត ឬស្មើ ១.៨០០ ម៉ែត្រ ក្នុងរយៈពេលបីនាទី។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយនៅថ្ងៃពុធនេះ លោក ហ្គ័រ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងសហការយ៉ាងពេញទំហឹងជាមួយក្រុមអាជ្ញាធរពាក់ព័ន្ធលើការស៊ើបអង្កេត ។

លោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ដោយបន្ថែមថា ពួកគេនឹងផ្តល់ជំនួយដែលអាចធ្វើទៅបាន ដល់អ្នកដំណើរ និងសមាជិកអាកាសយានិក ដែលរងផលប៉ះពាល់។

បុរសជនជាតិអង់គ្លេសវ័យ៧៣ ឆ្នាំម្នាក់ឈ្មោះ ចូហ្វ ឃីតឈិន (Geoff Kitchen) បានស្លាប់ដែលគេសង្ស័យថាដោយសារគាំងបេះដូងអំឡុងពេលហោះហើរ ខណៈមនុស្សមួយចំនួនទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm