កម្មកររោងចក្រដាលី(DALI GARMENT INTERNATIONAL (CAMBODIA) LIMITED) នៅខេត្តកំពង់ស្ពឺ នឹងចូលធ្វើការធម្មតានៅថ្ងៃព្រហស្បតិ៍ទី២៣ ខែឧសភាស្អែកនេះ ហើយកម្មករក៏បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ធម្មតា ។
សូមបញ្ជាក់ថានៅម៉ោង ១២៖០០ រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆេះអាគារផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេចនៃរោងចក្រ DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕







