ការស្ទង់មតិ៖ អត្រាគាំទ្ររបស់លោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ

2024/05/22 11:37:36 am        178

អត្រាគាំទ្រជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងខែនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ នៅក្នុងសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់បោះឆ្នោតឡើងវិញរបស់លោក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ និងស្ថាប័នស្រាវជ្រាវមតិសាធារណៈ អ៊ីបសូស (Ipsos)។

ការស្ទង់មតិរយៈពេល ៤ ថ្ងៃដែលបានបិទកាលពីថ្ងៃចន្ទ (២០ ឧសភា) បានបង្ហាញថា ជនជាតិអាមេរិកត្រឹមតែ ៣៦ ភាគរយប៉ុណ្ណោះបានយល់ស្របលើការអនុវត្តការងាររបស់លោក បៃដិន ជាប្រធានាធិបតី ដោយធ្លាក់ចុះពីចំនួន ៣៨ ភាគរយនៅក្នុងខែមេសា។ នេះជាការវិលត្រឡប់ទៅកាន់ការវាយតម្លៃទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដែលបានឃើញចុងក្រោយនៅក្នុងខែកក្កដា ឆ្នាំ២០២២។

ខណៈពេលដែលការធ្លាក់ចុះនៅក្នុងខែនេះខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីខែមុន វាអាចជាសញ្ញាមិនល្អសម្រាប់លោក បៃដិន ស្របពេលដែលលោកប្រឈមមុខជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ បាននាំមុខបន្តិចលើលោក បៃដិន នៅក្នុងការស្ទង់មតិជាច្រើននៅក្នុងបណ្ដារដ្ឋដែលត្រូវបានគេមើលឃើញថាទំនងជាកំណត់អ្នកឈ្នះ។

អ្នកឆ្លើយសំណួរប្រហែល ៤០ ភាគរយនៅក្នុងការស្ទង់មតិបាននិយាយថា លោក ត្រាំ ដែលជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ មានគោលនយោបាយប្រសើរសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៣០ ភាគរយដែលបានជ្រើសរើសលោក បៃដិន ខណៈដែលអ្នកផ្សេងទៀតនិយាយថាពួកគេមិនដឹង ឬមិនបានឆ្លើយតបសំណួរ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am