ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំនេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ « រួមគ្នាអនុវត្តផែនការជីវៈចម្រុះ - Be Part of the Plan»។ ក្រសួងបរិស្ថាននឹងរៀបចំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួម នៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ពីថ្នាក់ជាតិ និងក្រោមជាតិ អង្គការ ដៃគូជាតិ-អន្តរជាតិ ដៃគូអភិឌ្ឍន៍ សិស្សានុសិស្ស ឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នអង្គការដៃគូជាតិ-អន្តរជាតិ និងបណ្តាអ្នកពាក់ព័ន្ធ។
វេទិការនេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃ នៃធនធានជីវៈ ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
