ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពសភាកម្ពុជា-ចិន បានអញ្ជើញទៅទទួលគណៈប្រតិភូ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ ឯកឧត្តម Shohrot Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងមកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងដំណើរបំពញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះ ឯកឧត្តម Shohrot Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋ្ភសភា និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត បន្ទាប់មកគណៈប្រតិភូនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាបផងដែរ ៕






