ប្រជាជននៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ ក្នុងទីក្រុង New Delhi បានស្រែកទាមទាររកទឹក កាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានបន្តក្តៅហួតហែង។

រយៈពេលយូរនៃកម្តៅក្តៅខ្លាំង បានធ្វើឱ្យអាងស្តុកទឹករីងស្ងួត និងបង្កើនតម្រូវការប្រើប្រាស់ទឹក ដោយមានរយន្តដឹកទឹកចំនួន៣គ្រឿង មកដល់ក្នុងមួយថ្ងៃ នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ នៃជំរំ វីវេកកាណានដា(Vivekananda)នៅទីក្រុងឌេលី។

វិបត្តិទឹកនៅប្រទេសឥណ្ឌា ដែលកាន់តែអាក្រក់ទៅ នៅក្នុងរដូវក្តៅ បានធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ ការិយាល័យអាកាសធាតុ បានប្រកាសអាសន្នព័ណ៌ក្រហម សម្រាប់រលកកម្តៅក្នុងសប្តាហ៍នេះ នៅទីក្រុងឌេលី ដោយបង្ហាញពីលទ្ធភាពនៃសីតុណ្ហភាព ដែលអាចបណ្តាលឱ្យមានជំងឺទាក់ទងទៅនឹងកម្តៅ សម្រាប់អ្នកងាយទទួលរងផលប៉ះពាល់។
ទីក្រុងឌេលី នឹងត្រូវបោះឆ្នោតក្នុងការបោះឆ្នោតសកលដែលបន្ត នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ខណៈសីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតរហូតដល់ ៤៦អង្សា។