បណ្តាប្រទេសអឺរ៉ុប អនុម័តផែនការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី សម្រាប់អ៊ុយក្រែន

2024/05/22 08:05:30 pm        168

រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តជាផ្លូវការ នូវផែនការដើម្បីប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កកនៅធនាគារកណ្តាលរុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប សម្រាប់ការការពារប្រទេសអ៊ុយក្រែន។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បានរិះគន់ខ្លាំងៗចំពោះផែនការនេះ ដោយនិយាយថាវានឹងមានផលវិបាកដែលមិនអាចស្មានទុកជាមុនបាន ដោយសហភាពអឺរ៉ុប មានកាតព្វកិច្ច មិនយូរមិនឆាប់នោះទេ ត្រូវតែប្រគល់ប្រាក់ចំណូលពីទ្រព្យបង្កកនេះ ទៅឲ្យរុស្ស៊ីវិញ ជាអ្វីដែលខ្លួនបានលួច។

សហភាពអឺរ៉ុប កំពុងកាន់កាប់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល២១០ពាន់លានអឺរ៉ូ ឬប្រហែល២២៥ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់។ មូលនិធិនេះ ត្រូវបានបង្កក នៅពេលដែលរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្ម ជាការឆ្លើយតបចំពោះការវាយលុកដោយយោធារបស់ខ្លួន លើប្រទេសអ៊ុយក្រែន។ ការប្រាក់ លើទ្រព្យបង្ក ត្រូវបានគេរំពឹងថានឹងផ្តល់ប្រហែល៣ពាន់លានអឺរ៉ូ ឬប្រហែល៣,៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

សហភាពអឺរ៉ុប រាយការណ៍ថាខ្លួនមានផែនការប្រើប្រាស់៩០ភាគរយនៃប្រាក់ចំណូលទាំងនោះ ដើម្បីផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយនៅសល់១០ភាគរយ នឹងត្រូវប្រើប្រាស់ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ និងសម្រាប់គោលបំណងផ្សេងៗទៀត។ ការផ្តល់មូលនិធិនេះ អាចចាប់ផ្តើមនៅដើមខែកក្កដា។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបង្ហាញថា ទីក្រុងមូស្គូ ជំទាស់ទៅនឹងវិធានការរបស់សហភាពអឺរ៉ុប។

លោក Peskov បាននិយាយថា នឹងមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរសម្រាប់អ្នកដែលធ្វើការសម្រេចចិត្តបែបនេះ និងអ្នកដែលទាញយកប្រយោជន៍ពីការសម្រេចចិត្តនេះ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល រឹបអូសទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី និងប្រើប្រាស់ដើម្បីជួយដល់អ៊ុយក្រែន ប៉ុន្តែច្បាប់ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 សហភាពអឺរ៉ុប និងភាគីផ្សេងទៀត។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអរគុណចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប នៅក្នុងសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងគីវ ។ លោកបានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ដែលលោក Kuleba បាននិយាយថាសហភាពអឺរ៉ុ គួរតែរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី យ៉ាងពិតប្រាកដ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm