មនុស្ស ៤០ នាក់ បានស្លាប់ក្នុងការវាយប្រហារនៅភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា

2024/05/22 01:50:35 pm        165

នគរបាល និងអ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារ (២១ ឧសភា) ថា មនុស្សយ៉ាងតិច ៤០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងនៅលើភូមិ ហ៊្សូរ៉ាក់ (Zurak) ក្នុងរដ្ឋ ផ្លាតេអ៊ូ (Plateau) ភាគខាងជើងនៃភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា ជាទីដែលការប៉ះទង្គិចគ្នារវាងអ្នកចិញ្ចឹមសត្វ និងកសិករមានការកើនឡើង។

អ្នកនាំពាក្យនគរបាលរដ្ឋ លោក អាល់ហ្វ្រេដ អាឡាបូ (Alfred Alabo) បាននិយាយថា បុរសប្រដាប់អាវុធ ដែលជារឿយៗគេហៅថាជាក្រុមចោរ និងដែលបានរត់គេចពី «ការវាយប្រហារដ៏ខ្លាំងក្លា» ដោយភ្នាក់ងារសន្តិសុខនៅក្នុងព្រៃ បាងហ្កាឡាឡា (Bangalala) នៃតំបន់រដ្ឋាភិបាល វ៉ាសេ (Wase) នៃរដ្ឋនេះ បានវាយប្រហារភូមិ ហ៊្សូរ៉ាក់ និងភូមិ ដាខៃ (Dakai) កាលពីល្ងាចថ្ងៃចន្ទ។

អ្នកស្រុកនិយាយថាចំនួនអ្នកស្លាប់មានច្រើនជាងនេះ។ ពួកគេបានប្រាប់សារព័ត៌មានរ៉យទ័រ ថា ខ្មាន់កាំភ្លើងរាប់សិបនាក់បានសម្រុកចូលភូមិដោយជិះម៉ូតូ បាញ់ប្រហារដោយមិនរើសមុខ ចាប់ពង្រត់មនុស្សមួយចំនួន និងដុតបំផ្លាញផ្ទះសម្បែង។

ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះបានក្លាយជារឿងធម្មតានៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រុមជនអន្ធពាលប្រដាប់អាវុធបានកំណត់គោលដៅលើភូមិ សាលារៀន និងអ្នកធ្វើដំណើរដោយទាមទារប្រាក់លោះរាប់លានណៃរ៉ា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am