អាមេរិក៖ ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល-អារ៉ាប៊ីសាអ៊ូឌីត តម្រូវឲ្យហ្កាហ្សាមានភាព ស្ងប់ស្ងាត់

2024/05/22 09:08:26 pm        143

បេសកជនអាមេរិកប្រចាំទីក្រុងហ្ស៊េរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារថា ការបង្កើតទំនាក់ទំនងជាផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រីភាគីដែលកំពុងលេចចេញពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន នឹងតម្រូវឲ្យមានការស្ងប់ស្ងាត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា និងការពិភាក្សាអំពីការរៀបចំសម្រាប់អភិបាលកិច្ចប៉ាឡេស្ទីន។

លោកឯកអគ្គរដ្ឋទូត Jack Lew បានបញ្ជាក់ថា៖«ខ្ញុំគិតថា វានឹងត្រូវមានភាពស្ងប់ស្ងាត់ខ្លះ នៅតំបន់ហ្កា ហ្សាហើយនឹងមានការសន្ទនាមួយអំពីរបៀបដែលអ្នកដោះស្រាយជាមួយនឹងបញ្ហាអំពីអនាគតនៃអភិបាលកិច្ចប៉ាឡេស្ទីន»។

លោកបានថ្លែងប្រាប់សន្និសីទដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល(IDI)ថា៖«ទស្សនៈរបស់ខ្ញុំគឺ អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត គឺមានតម្លៃទទួលយកហានិភ័យចូលទៅក្នុងការសន្ទនានោះ។ ប៉ុន្តែ នោះគឺជាការសម្រេចចិត្តដែលរដ្ឋាភិបាលអ៊ីស្រាអែល នឹងត្រូវធ្វើ ហើយប្រជាជន អ៊ីស្រាអែលនឹងត្រូវធ្វើ។

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានពណ៌នាថា កិច្ចព្រមព្រៀងការពារទ្វេភាគីជាមួយអារ៉ាប៊ីសាអ៊ូឌីត គឺ«ជិតឈានដល់ទីបញ្ចប់ហើយ»។ នៅពេលដែលបានបញ្ចប់ វានឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលបានបង្ហាញដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ដើម្បីសម្រេចថាតើត្រូវធ្វើសម្បទាន ដើម្បីធានាឲ្យមានប្រក្រតីភាពទំនាក់ទំនង ជាមួយទីក្រុងរីយ៉ាដដែរឬទេ?

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm