លោក ណេតាន់យ៉ាហ៊ូ បដិសេធការចោទប្រកាន់ដែលថា លោកបង្អត់អាហារជនស៊ីវិល ជាវិធីសាស្ត្រនៃសង្គ្រាម

2024/05/22 10:33:50 pm        67

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបដិសេធការចោទប្រកាន់ដែលថា លោកកំពុងបង្អត់អាហារប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជាវិធីសាស្រ្តនៃសង្គ្រាម នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ CNN លោក Jake Tapper កាលពីថ្ងៃអង្គារ ដោយនិយាយថា ពាក្យសុំដីកាចាប់ខ្លួនបច្ចុប្បន្ន កំពុងស្ថិតក្រោមការត្រួតពិនិត្យ នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺផ្អែកលើ «កញ្ចប់នៃការភូតកុហក។

រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសចំនួន បីរូប និងអ្នកនយោបាយអ៊ីស្រាអែលពីររូប គឺលោក ណេតាន់យ៉ាហ៊ូ និងរដ្ឋ    មន្ត្រីការពារជាតិអ៊ីស្រាអែលលោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល និងសង្រ្គាមជាបន្តបន្ទាប់ នៅក្នុងតំបន់ហ្កាហ្សា។

លោក Khan បាននិយាយថា ការចោទប្រកាន់លើលោក ណេតាន់យ៉ាហ៊ូ និងលោក ហ្គាឡែនធ៍  រួមមាន «ការបង្ករឲ្យមានការសម្លាប់រង្គាល បង្កឲ្យមានភាពស្រេកឃ្លាន ជាវិធីសាស្រ្តនៃសង្គ្រាម រួមទាំងការបដិសេធការផ្តល់ជំនួយមនុស្សធម៌ ចេតនាដាក់គោលដៅលើជនស៊ីវិល ក្នុងជម្លោះនេះ»។

ថ្លែងទៅកាន់លោក Tapper លោក ណេតាន់យ៉ាហ៊ូ បានហៅលោក Khan ថា ជា «រដ្ឋអាជ្ញាក្លែងក្លាយ ដែលបានដាក់ការចោទប្រកាន់មិនពិត និងបង្កើតភាពស៊ីសង្វាក់គ្នាមិនពិត ដែលមានទាំងគ្រោះថ្នាក់ និងភាពគ្មានការពិត» ហើយបានទទូចថា អ៊ីស្រាអែល បាននិងកំពុងអនុញ្ញាតឲ្យផ្តល់ស្បៀងអាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ដ ចូលទៅកាន់តំបន់ហ្កាហ្សា ជាទីដែលក្រុមជំនួយនិយាយថា ដែនដីប៉ាឡេស្ទីនដែលត្រូវបានរារាំង បច្ចុប្បន្ននេះ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានអនុញ្ញាតឲ្យរថយន្តដឹកជំនួយចំនួន ២០.000 គ្រឿង ចូលទៅកាន់តំបន់ហ្កាហ្សា ដែលជាចំណែកនៃអ្វីដែលនឹងចូលក្នុងរយៈពេលដូចគ្នា នៅក្រោមពេលវេលាធម្មតា។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm