
នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បានជិះយន្តហោះទៅប្រទេសវិញមកពីសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំ និងមានក្តីរីករាយដែលបានឃើញសម្ព័ន្ធមិត្តណាតូ មានការសហការគ្នាល្អ។ ប៉ុន្តែក្រោយមកលោកស្រី បាននិយាយថា សង្គ្រាមប្រភេទផ្សេងទៀត គឺស្ថិតក្នុងចិត្តរបស់លោកស្រី។
ប្រទេសរបស់លោកស្រីដែលជាប់ព្រំដែនរុស្ស៊ី បានឃើញការកើនឡើងនៃការបំផ្លិចបំផ្លាញ សង្គ្រាមអេឡិចត្រូនិក និងការធ្វើចារកម្ម ដែលសុទ្ធតែបានស្តីបន្ទោសលើក្រុងមូស្គូ។
នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន ប្រែទៅជាការពេញចិត្តរបស់រុស្ស៊ី ការការពារ កំពុងត្រូវបានពង្រឹងនៅក្នុងបណ្តាប្រទេសជួរមុខដូចជា អេស្តូនី ឡាតវី និងលីទុយអានី ក៏ដូចជានៅហ្វាំងឡង់ និងប៉ូឡូញ។
លោកស្រី Kallas បាននិយាយថា រុស្ស៊ីកំពុងធ្វើ «សង្រ្គាមស្រមោល»ប្រឆាំងនឹងលោកខាងលិច។
លោកស្រី Kallas បានបញ្ជាក់ថា ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានជំរុញឲ្យមានការប្រុងប្រយ័ត្ន ដោយនិយាយពីថ្ងៃអង្គារថា លោកមានព័ត៌មានថា «អំពើបំផ្លិចបំផ្លាញ អាចកើតឡើងម្ដងទៀត»។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានអះអាងថា មនុស្សយ៉ាងហោចណាស់ ៩នាក់ ត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ក្រោមការសង្ស័យនៃការវាយដំ និងដុតបំផ្លាញ ដែលត្រូវបានចោទប្រកាន់ថាត្រូវដឹកនាំដោយសេវាកម្មចារកម្មរបស់រុស្ស៊ី ហើយបានពណ៌នាពួកគេថា ជាជនជាតិអ៊ុយក្រែន បេឡារុស និងប៉ូឡូញ ដែលខ្លះមកពីពិភពឧក្រិដ្ឋកម្ម។