លោក Blinken៖ លោកនឹងធ្វើការជាមួយសភាអាមេរិក ជុំវិញការណ៍ដែលអាចនឹងដាក់ទណ្ឌកម្ម ICC

2024/05/22 10:44:48 pm        142

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ (ទី២១ ខែឧសភា) បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden មានឆន្ទៈក្នុងការធ្វើការជាមួយសភា ដើម្បីដាក់ទណ្ឌកម្មដែលអាចកើតមមាន ប្រឆាំងនឹងមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញសំណើរបស់រដ្ឋអាជ្ញា ដែលសុំឲ្យមានដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា។

នៅឯសវនាការអនុគណៈកម្មាធិការត្រួតពិនិត្យរបស់ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានប្រាប់លោក Blinken ថា លោកចង់ឃើញការដាក់ទណ្ឌកម្មជាថ្មីរបស់សហរដ្ឋអាមេរិកលើតុលាការជាការឆ្លើយតបទៅនឹងចំណាត់ការ ដែលបានប្រកាសដោយរដ្ឋអាជ្ញារបស់ ICC លោក Karim Khan កាលពីថ្ងៃទី២០ ខែឧសភា។

លោក Graham បាននិយាយទៅកាន់លោក Blinken ថា៖ «ខ្ញុំចង់ធ្វើសកម្មភាព មិនមែនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេ។ តើអ្នកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងទ្វេភាគី ក្នុងការដាក់ទណ្ឌកម្ម ICC មិនត្រឹមតែសម្រាប់ការបញ្ចេញកំហឹងឲ្យអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងនាពេលខាងមុខផងដែរ?»

ជាមួយនឹងសំណួររបស់លោក Graham នេះ លោក Blinken បានឆ្លើយតបយ៉ាងខ្លីថា៖ «ខ្ញុំស្វាគមន៍ការធ្វើការជាមួយអ្នក»។

គួរបញ្ជាក់ថា លោក Khan បាននិយាយនៅក្នុងការប្រកាសរបស់លោកថា លោកមានហេតុផលសមរម្យគ្រប់គ្រាន់ ក្នុងការជឿថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រមុខការពារជាតិអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាសចំនួន ៣នាក់ «ត្រូវទទួលខុសត្រូវបទល្មើសព្រហ្មទណ្ឌ» ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

នៅដើមដំបូងនៃសវនាការ នាថ្ងៃទី២១ ខែឧសភា លោក Blinken បាននិយាយថា លោកនឹងធ្វើការជាមួយសភាលើការឆ្លើយតបដ៏សមស្របមួយ ដោយហៅចំណាត់ការរបស់ ICC ថា ជាទង្វើ «ខុសយ៉ាងខ្លាំង»។ លោក Blinken បាននិយាយថា វានឹងធ្វើឲ្យស្មុគស្មាញដល់ការរំពឹងទុកពីការឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងមានបទឈប់បាញ់ នៅក្នុងជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm