ផ្លូវទំនប់កប់ស្រូវ​មាន​រថយន្តដឹកដី​រាប់សិបគ្រឿង​​តែងតែ​បើកប្រដេញ​គ្នា​ ពលរដ្ឋ​អ្នកធ្វើដំណើរ​កំពុង​ប្រឈម​នឹងគ្រោះថ្នាក់​ចរាចរណ៍​

2021/08/05 06:05:48 pm        914

ភ្នំពេញ៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសរក្សាចិញ្ជើមផ្លូវទុកសម្រាប់អ្នកថ្មើជើង ឬជនពិការភាពធ្វើដំណើរ និងការខូចខាតផ្លូវបណ្ដាលមកពីរថយន្តធន់ធំបើកបរលើសទម្ងន់ជាដើម។

ជាក់ស្ដែងនៅមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ​ កំពុងតែប្រឈម​ នឹងគ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរជាយថាហេតុ បណ្ដាលមកពីរថយន្តដឹកដី​រាប់សិបគ្រឿង​តែងតែ​បើកប្រដេញ​បន្តកន្ទុយគ្នា​ជាខ្សែ និងដឹកដីមិនមានការគ្របឲ្យ​បានត្រឹមត្រូវ ធ្វើធ្លាក់ដីពេញផ្លូវ​ហុយ​​ស្ទើរតែមើលផ្លូវ​មិន​​ឃើញ​ទៅហើយ។

សូមបញ្ជាក់ផងដែរកំណាត់ផ្លូវនេះ ត្រូវគេដឹងថា តភ្ជាប់ពីស្ពានព្រែកព្នៅ ទៅរណ្ដៅដីឧកញ៉ា ញឹក ផន ហៅតាកៅ នៅស្របនឹងបឹងតាមោក «ហៅបឹងកប់ស្រូវ»នៅជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងមួយផ្នែកទៀតជាប់នឹងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដោយសារតែរណ្ដៅដីរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលកំពុងតែជីកលុងយ៉ាងជ្រៅ ជម្រៅរាប់សិបម៉ែត្រ ផ្នែកផ្ទៃដីប្រមាណមិនតិចជាង ២០ហិចតា នៅបឹងតាមោក នឹងមានការអភិវឌ្ឍចាក់លុបបឹងនៅតំបន់នោះ នៅក្នុងមួយថ្ងៃៗរថយន្ត រាប់រយគ្រឿងបានធ្វើដំណើររាប់ពាន់ជើង យ៉ាងប្រសាចនៅលើដងផ្លូវ ​មិនបានគោរពនូវការណែនាំ​របស់អាជ្ញាធរ ដែលមិនគ្របធ្វើឲ្យធ្លាក់ដីពេញផ្លូវហុយទ្រលោម នារដូវប្រាំង​ និងរអិលនារដូវវស្សា ដែលធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់ នៅពេលបើកបរជាបន្តបន្ទាប់។

លើសពីនេះទៀត ដោយសារតែក្រុមអ្នកបើកបររថយន្តដឹកដីមិនគោរពច្បាប់​ចរាចរណ៍​ ក៏បានបើក​ប្រដេញ​វ៉ាជែងគ្នា ​ជាហេតុធ្វើឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស​ជាបន្ត​បន្ទាប់ផងដែរ។

ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនេះ ក៏ដូចប្រជាពលរដ្ឋ​រស់នៅ​អមសង​ខាងផ្លូវ បាន​សំណូម​ពរឲ្យអាជ្ញាធរគ្រប់លំដាក់​ថ្នាក់ជួយ​មានវិធានការណ៍​ចំពោះរថយន្ត​ដឹកដីទាំង​នេះផង៕

អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm