កម្ពុជា-ហ្សកហ្ស៊ី បានបញ្ចប់ពិភាក្សាទ្វេភាគីលើកទី១ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី

2024/05/22 11:31:32 pm        56

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងប្រមុខការទូតហ្សកហ្ស៊ី បានការបញ្ចប់ពិភាក្សាទ្វេភាគីលើកទី១ ដើម្បីសម្រេចគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី ឯកឧត្តម យួន ផុនរតនៈ បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Ilia Darchiashvili រដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ី ដែលភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដែលជាផល ប្រយោជន៍រួមរវាងប្រទេសទាំងពីរក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹង ការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់។

ការជួបពិភាក្សានេះ ក្នុងពេល ឯកឧត្តម យួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម យួន ផុនរតនៈ ក៏បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស ហ្សកហ្ស៊ី ជាមួយ ឯកឧត្តម Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ 

នាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានចាប់ផ្តើមដោយសម្តែងនូវសេចក្តីពេញចិត្តខ្ពស់ចំពោះចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរ។ 

យ៉ាងណាមិញ ការពិភាក្សាប្រកបដោយផ្លែផ្កា និងផលិតភាព ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើវិស័យនានាគ្របដណ្តប់ទាំងនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង ការអប់រំ។ លើសពីនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក ដែលជាកង្វល់រួមទៅ វិញទៅមក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនភាគីហ្សកហ្ស៊ីអំពីស្ថានភាពនយោបាយថ្មីៗ នៅកម្ពុជា រួមមានការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលថ្មី។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីមិត្ត អំពីស្ថានភាពសេដ្ឋកិច្ច ដោយលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងសក្តានុពល ទីផ្សារ របស់កម្ពុជាដោយសង្កត់ធ្ងន់លើបរិយាកាសវិនិយោគអំណោយផល ដែលបង្កើតឡើងដោយច្បាប់វិនិយោគ ថ្មីរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញប្រកបដោយភាពកក់ក្តៅដល់អ្នក វិនិយោគហ្សកហ្ស៊ី ដោយលើកទឹកចិត្តពួកគេឱ្យស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងដៃគូក្នុងស្រុក នៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកម្មន្តសាល។

ដោយមានចំណាប់អារម្មណ៍ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងការអភិវឌ្ឍគួរឱ្យកត់ សម្គាល់ ដែលកម្ពុជាសម្រេចបាន ឯកឧត្តម Alexander Khvtisiashvili បានសម្តែងនូវអំណរសាទរ ចំពោះសមិទ្ធផលនេះ។

បន្ទាប់មក ឯកឧត្តម បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ហ្សកហ្ស៊ីគឺពឹងផ្អែក យ៉ាងខ្លាំងលើឧស្សាហកម្មដឹកជញ្ជូន និងភស្តុភារកម្ម។ ហ្សកហ្ស៊ីជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ ការចែកចាយ ឃ្លាំងស្តុកទំនិញ និងសកម្មភាពដឹកជញ្ជូន ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនដែល មានហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍយ៉ាងល្អ និងការតភ្ជាប់ទៅកាន់ទីផ្សារសំខាន់ៗ។

ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ហ្សកហ្ស៊ី ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ដោយឈរ លើមូលដ្ឋាននៃភាពជាដៃគូប្រកបដោយសមភាព និងការគោរពគ្នាទៅវិញទៅមក។ ដើម្បីនាំមកនូវការ អភិវឌ្ឍនៃទំនាក់ទំនងបន្ថែមទៀត ឯកឧត្តម បានស្នើឱ្យបន្តរក្សាកិច្ចសន្ទនាជាប្រចាំ និងរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដែលត្រូវបានទទួលការគាំទ្រពេញទំហឹងពី ឯកឧត្តម យួន ផុនរតនៈ ។

សហប្រធានទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះលទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី១ នេះនិងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ លើកទី២ នៅរាជធានីភ្នំពេញ តាមពេលវេលាសមស្រប ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm