
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា បែបក់ ( Annalena Baerbock) បាននិយាយថា លោកស្រី គាំទ្រការអំពាវនាវរបស់លោករដ្ឋមន្ត្រីការពារជាតិ Boris Pistorius សម្រាប់ការបង្កើនជំនួយដ៏សំខាន់ដល់អ៊ុយក្រែន នៅឆ្នាំនេះ។
លោកស្រី បែបក់ បានថ្លែងប្រាប់សារព័ត៌មាន Bild និងប្រព័ន្ធផ្សព្វផ្សាយ Axel Springer កាលពីល្ងាចថ្ងៃអង្គារថា៖«ខ្ញុំយល់ព្រមទាំងស្រុងជាមួយរដ្ឋមន្ត្រីការពារជាតិ ហើយមិនត្រឹមតែជាមួយគាត់ប៉ុណ្ណោះទេ ថែមទាំងជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ»។
ការបោះពុម្ពផ្សាយកាលពីថ្ងៃអាទិត្យរបស់សារព័ត៌មាន Bild ដែលមានចែកចាយដ៏ធំ បានរាយការណ៍ថា លោក Pistorius កំពុងរៀបចំផែនការតម្រូវការបន្ថែមចំនួន ៣,៨ ពាន់លានអឺរ៉ូ (៤,១៣ ពាន់លានដុល្លារ) សម្រាប់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនសម្រាប់ឆ្នាំបច្ចុប្បន្ននេះ។
យោងតាមរបាយការណ៍ រដ្ឋាភិបាលអាល្លឺម៉ង់ បានត្រៀមថវិកាចំនួន ៧,១ ពាន់លានអឺរ៉ូ សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន មកទល់ពេលនេះ។
កាសែតនេះ បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់នេះ ត្រូវបានគេកំណត់ស្ទើរតែទាំងស្រុង ជាមួយនឹងទឹកប្រាក់ត្រឹមតែ ៣០០លានអឺរ៉ូប៉ុណ្ណោះ ដែលនៅតែមិនទាន់មានសម្រាប់ការទិញគ្រាប់រំសេវ និងអាវុធថ្មីៗ។