វិមានក្រឹមឡាំង៖ ផែនការរបស់ EU ដើម្បីយកប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី ជាអំពើចោរកម្ម

2024/05/23 03:19:46 am        181

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធ (ទី២២ ខែឧសភា) នេះ បាននិយាយថា ប្រទេសរុស្ស៊ីនឹងចាត់ទុកការរឹបអូសយកប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់ខ្លួន ដែលត្រូវបានបង្កកនៅសហភាពអឺរ៉ុប (EU) ថា ជាការរំលោភលើបទដ្ឋានទាំងអស់នៃប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ថា រដ្ឋាភិបាលបែលហ្ស៊ិក បាននិយាយនៅសប្តាហ៍នេះថា បណ្តាប្រទេសជាសមាជិករបស់ EU បានអនុម័តជាផ្លូវការនូវផែនការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យនៃធនាគារកណ្តាលរបស់រុស្ស៊ី ដែលត្រូវផ្អឹបទុកនៅ EU សម្រាប់វិស័យការពាររបស់ប្រទេសអ៊ុយក្រែន។

ចំណែកក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) បានបង្កកមូលធនហិរញ្ញវត្ថុរបស់រុស្ស៊ីដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារភ្លាមៗបន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន កាលពីឆ្នាំ២០២២។ EU រំពឹងថា ទ្រព្យសម្បត្តិនេះ នឹងផ្តល់ទិន្នផលប្រមាណ ១៥-២០ពាន់លានអឺរ៉ូ (១៦,៣០-២១,៧០ពាន់លានដុល្លារ) ជាប្រាក់ចំណេញ នៅត្រឹមឆ្នាំ២០២៧។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងអាចមើលឃើញថា ពួកគេកំពុងប្រយ័ត្នប្រយែង ព្រោះពួកគេដឹងច្បាស់ពីគ្រោះថ្នាក់ដែលអាចកើតមានពីការសម្រេចបែបនេះ និងផលវិបាកដែលអាចកើតមាន ចំពោះពួកគេដែលចៀសមិនរួច។ នោះហើយជាមូលហេតុដែលពួកគេបានទៅរកជម្រើសតូចជាងនេះ (ធៀបនឹងការរឹបអូសទ្រព្យសម្បត្តិទាំងអស់)។ ប៉ុន្តែសូម្បីតែជម្រើសតូចតាចជាងនេះ សម្រាប់យើង គឺស្មើនឹងការដកហូត ឬប្រើប្រាស់ទ្រព្យសម្បត្តិអ្នកដទៃ»។

លោក Peskov បានបញ្ជាក់បន្ថែមថា ទីក្រុងម៉ូស្គូនៅតែធ្វើការលើការឆ្លើយតបរបស់ខ្លួន ចំពោះវិធានការបែបនេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវការអនុវត្តរបស់ប្លុកនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm