លោក Zelenskiy៖ អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារប្រឆាំងនឹងគ្រាប់បែករបស់រុស្ស៊ី

2024/05/23 03:22:09 pm        144

លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២២ ឧសភា) បានចេញការទទូចថ្មីមួយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារនៃទីក្រុងនានារបស់អ៊ុយក្រែន ប្រឆាំងនឹងគ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជា ដែលលោកបានពិពណ៌នាថាជា «ឧបករណ៍សំខាន់» ដែលឥឡូវនេះត្រូវបានប្រើប្រាស់ដោយទីក្រុងមូស្គូ ក្នុងការវាយប្រហាររបស់ខ្លួន។

លោក ហ៊្សេឡិនស្គី បានអំពាវនាវជាយូរមកហើយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាស ខណៈរុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួនលើមូលដ្ឋានថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ រុស្ស៊ីនិយាយថា ខ្លួនមិនមានចេតនាកំណត់ទីតាំងជនស៊ីវិលនោះទេ ប៉ុន្តែមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួសចាប់តាំងពីការលុកលុយនៅខែកុម្ភៈ ឆ្នាំ២០២២ មកលើអ៊ុយក្រែន។

ថ្លែងនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនមានការរីកចម្រើនក្នុងការអភិវឌ្ឍអាវុធអេឡិចត្រូនិក «ប៉ុន្តែក្នុងការទប់ទល់នឹងគ្រាប់បែករុស្ស៊ី យើងនៅតែត្រូវប្រឹងប្រែងបន្ថែមទៀត»។

កាលពីដើមខែនេះ លោក ហ៊្សេឡិនស្គី បាននិយាយថា រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជា ៣.២០០ គ្រាប់ប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន ពេញមួយខែមេសា រួមជាមួយនឹងមីស៊ីលច្រើនជាង ៣០០ គ្រាប់ និងយានដ្រូនប្រភេទ ស្ហាហេដ (Shahed) ប្រហែល ៣០០ គ្រឿង។

រុស្ស៊ី បានងាកទៅប្រើគ្រាប់បែកទាំងនេះកាន់តែខ្លាំងឡើង ដែលត្រូវបានតម្រង់ទៅកាន់គោលដៅដោយប្រព័ន្ធទូរបញ្ជា មានសក្តានុពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា និងបង្កហានិភ័យតិចតួចដល់អ្នកបាញ់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm