មេដឹកនាំពិភពលោកមកពីគ្រប់ទីកន្លែងនៃពិភពលោកបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងការប្រឆាំងគ្រប់ទម្រង់នៃការទាមទារឯករាជ្យកោះតៃវ៉ាន់ ។ ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក ហ្វូស្ទីន អាឆាង តូឌើរ៉ា (Faustin-Archange Touadera) បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយ នៅពេលខ្លួនបានបង្កើតទំនាក់ទំនងជាមួយប្រទេសចិនក្នុងឆ្នាំ ១៩៦៤ ហើយចាប់តាំងពីពេលនោះមក បានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនជាផ្លូវការ។

លោកនិយាយថា សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងចិន គឺជាប្រទេសជាបងប្អូន និងជាមិត្ត។ ហើយយើងគាំទ្រគោលការណ៍ចិនតែមួយនៃសាធារណៈរដ្ឋប្រជាមានិតចិន។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអាហ្វ្រិកកណ្តាលទទួលស្គាល់ដំណោះស្រាយលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានស្ដារឡើងវិញនូវសិទ្ធិទាំងអស់របស់សាធារណៈរដ្ឋប្រជាមានិតចិន និងបានទទួលស្គាល់តំណាងរដ្ឋាភិបាលរបស់ខ្លួនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទៅកាន់អង្គការសហប្រជាជាតិ។

គណៈកម្មាធិការអាហ្វ្រិក បានបង្ហាញការគាំទ្រ សម្រាប់គោលការណ៍ចិនតែមួយ ដោយលោកស្រីអ៊ីមីលី វ៉ាហ្កាសាណា (Emile Rwagasana) បញ្ជាក់ថា ចិន ចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួនដែលមិនអាចបំបែកបាន។
នៅក្នុងតំបន់អាស៊ីខាងត្បូង ប្រធានសភាស្រីលង្កា លោកម៉ាហ៊ីនដា យ៉ាប៉ា អបេវ៉ាឌើណា (Mahinda Yapa Abeywardena)បានបញ្ជាក់ឡើងវិញ ថា ស្រីលង្កា ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងរាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិន។គោលនយោបាយចិនតែមួយក៏ជាទិដ្ឋភាពសំខាន់មួយទៀតនៃកិច្ចព្រមព្រៀងជាមូលដ្ឋានដែលស្រីលង្កា និងប្រទេសចិន ផងដែរ។
ថ្មីៗនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់មេដឹកនាំតំបន់តៃវ៉ាន់ថ្មីលោក ឡៃឆឹង-ទ័រ (Lai Ching-te) ដើម្បីជំរុញផែនការឯករាជ្យភាពតៃវ៉ាន់៕