នាយនគរបាល ត្រូវបានដកចេញពីតំណែងបន្ទាប់ពីហ្វូងមនុស្ស វាយប្រហារលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន

2024/05/23 06:01:23 pm        146

នាយនគរបាលប្រចាំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles ត្រូវបានដកចេញពីមុខតំណែង រយៈពេលបីសប្តាហ៍បន្ទាប់ពីមន្រ្តីជាច្រើននៅបរិវេណសាកលវិទ្យាល័យ បានរងការរិះគន់ចំពោះចំណាត់លើការវាយប្រហារដោយហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដ៏ហិង្សា ទៅលើសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលបានបោះជំរំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles (UCLA) ។

សាកលវិទ្យាធិការរង លោក Mary Osako បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា លោក John Thomas ដែលត្រូវបានតែងតាំងជាផ្លូវការជានាយនគរបាលប្រចាំនៅសាកលវិទ្យាល័យ UCLA កាលពីខែមករា ត្រូវបានចាត់តាំងឡើងវិញជាបណ្តោះអាសន្ន ដោយរង់ចាំការពិនិត្យលើដំណើរការផ្នែកសន្តិសុខ។ លោក Osako និយាយថា នាយនគរបាលប្រចាំនៅបរិវេណសាកលវិទ្យាល័យ លោក Gawin Gibson ត្រូវបានតែងតាំងជានាយនគរបាលស្តីទីរបស់សាកលវិទ្យាល័យ UCLA ដែលចូលជាធរមាន កាលពីថ្ងៃអង្គារ។

លោក Thomas និងមន្ត្រីមួយចំនួនទៀត នៅនៅបរិវេណសាកលវិទ្យាល័យ ព្រមទាំងអង្គភាពនគរបាលនៅទីក្រុង Los Angeles បានធ្វើឲ្យមានការរិះគន់ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះអំពើហិង្សា ដែលបានផ្ទុះឡើងនៅសាកលវិទ្យាល័យ UCLA រវាងសកម្មជនគាំទ្រប៉ាឡេស្ទីន និងក្រុម អ្នកវាយប្រហារ។

អ្នកវាយប្រហារមានពាក់ម៉ាស់ ដែលក្រោយមកត្រូវបានមន្ត្រីសាកលវិទ្យាល័យចាត់ទុកថាជា «អ្នកញុះញង់» បានសម្រុកចូលជំរំតង់ ដោយមានកាន់ដំបង និងឈើវែង។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងភាគីទាំងពីរ បានអូសបន្លាយយ៉ាងហោចណាស់បីម៉ោង មុនពេលនគរបាលបានចេញធ្វើអន្តរាគមន៍។ ភាគីទាំងពីរ បានវាយគ្នា និងបាចម្សៅម្រិចដាក់គ្នាទៅវិញទៅមក។ សមាជិកនៃភាគីគាំទ្រប៉ាឡេស្ទីនបាននិយាយថា ផាវត្រូវបានដុតបំផ្ទុះគប់មកលើពួកគេ។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm