នគរបាលបន្តការចុះចែកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដល់តាមខ្នងផ្ទះពលរដ្ឋ

2024/05/23 07:17:54 pm        242

យុទ្ធនាការរបស់នគរបាល ក្នុងការចុះចែកអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅតែបន្តមានការយកចិត្តទុកដាក់ ក្នុងការ​បំពេញ និងផ្តល់ជូនជាបន្តបន្ទាប់ ។

នគរបាលប៉ុស្តិ៍គោកឃ្លាង ដែលជាប៉ុស្តិ៍រដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក៏​បាន​​នឹងកំពុងបន្តការខិតខំរបស់ខ្លួន ក្នុងការបន្តប្រឹក្សា ការផ្តល់សេវា​តម្រូវ​ការ​លើឯកសារ​ផ្សេង​ៗ​​ជូន​ពលរដ្ឋ ក៏ដូចជាការយកឯកសារដែលបានធ្វើរួចរាល់ យកជូនពលរដ្ឋដល់ខ្នងផ្ទះ ដើម្បី​ពលរដ្ឋ​អាច​ទទួលបានយកទៅប្រើប្រាស់ សម្រាប់តម្រូវការនានាចាំបាច់របស់ខ្លួន ។

លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង បានប្រាប់ឱ្យដឹងថា ៖ កិច្ច​ការងារលើការផ្តល់សេវាតម្រូវការលើការធ្វើឯកសារជូនពលរដ្ឋនេះ គឺជា​ការ​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់បំផុត ក្នុងការបំពេញឱ្យបានល្អ និងត្រឹមត្រូវជូនពួកគាត់ ។ ការធ្វើឯកសារ គឺពុំមាន​តម្រូវឱ្យមានការបង់ប្រាក់កាមកកាន់នគរបាលឡើយ ។

លោកនាយប៉ុស្តិ៍បន្តថា ៖ ចំពោះអត្តសញ្ញាណ និងឯកសារដែល បានបំពេញ​គ្រប់​គ្រាន់​ហើយ​នោះ គឺនគរបាលតាមមណ្ឌលនីមួយៗ នឹងធ្វើការទំនាក់ទំនងទៅកាន់ពលរដ្ឋឱ្យមកទទួល ឬក៏​អាច​យក​ទៅជូនដល់តាមខ្នងផ្ទះតែម្តង។

ប្រជាពលរដ្ឋ បង្ហាញការសប្បាយចិត្ត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​នគរបាល​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ ដែលបានព្យាយាមធ្វើឯកសាររួចរាល់ ហើយយកទៅចុះចែកដល់ខ្នងផ្ទះ ដោយគ្រាន់តែ​ផ្តិត​មេដៃ រួចក៏ទទួលបានឯកសារសម្រាប់ប្រើប្រាស់តែម្តង ។

សូមបញ្ជាក់ថា យុទ្ធនាការ នៃការចុះចែកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅ​គ្រួសារ​ដល់​តាមខ្នងផ្ទះពលរដ្ឋនេះ គឺនគរបាលនៅក្នុងក្របខណ្ឌ នៃរាជធានីភ្នំពេញ បាន​យក​ចិត្ត​ធ្វើ​ជា​ប្រចាំថ្ងៃ ហើយកិច្ចការងារនេះ ក៏បានធ្វើឡើងមកជាយូរហើយដែរ ដើម្បីជា​ការ​សម្រួល​ដល់​ភាព​ងាយ​ស្រួល និងលឿនរហ័ស​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ទ​ទួល​បាន​ឯកសារ​ដែលខ្លួ​ន​ត្រូវ​ការ​យក​ទៅ​ប្រើប្រាស់លើកិច្ចការងារផ្ទាល់ខ្លួនរបស់ពួកគេ៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm