ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ខេត្តមួយចំនួនក្នុងគ្រាអាសន្ន ជុំវិញបញ្ហាសន្តិសុខ

2024/05/23 07:20:40 pm        126

ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) កាលពីថ្ងៃពុធ (២២ ឧសភា) បានប្រកាសស្ថានភាពគ្រាអាសន្នថ្មីនៅក្នុងខេត្តចំនួន ៧ ក្នុងចំណោមខេត្តចំនួន ២៤ របស់ប្រទេស ដោយលើកឡើងពីការកើនឡើងនៃចំនួនអ្នកស្លាប់ដោយហិង្សា និងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងយុត្តាធិការទាំងនោះ។

វិធានការនេះនឹងចូលជាធរមានសម្រាប់រយៈពេល ៦០ ថ្ងៃនៅក្នុងខេត្ត ក្វ័រយ៉ាស (Guayas), ខេត្ត អ៊ែលអូរ៉ូ (El Oro), ខេត្ត សាន់តា អេឡេណា (Santa Elena), ខេត្ត ម៉ាណាប៊ី (Manabi), ខេត្ត ស៊ូគុមប៊ីអូស (Sucumbios), ខេត្ត អូរ៉េឡាណា (Orellana) និងខេត្ត ឡូស រីអូស (Los Rios) នេះបើយោងតាមក្រឹត្យដែលចុះហត្ថលេខាដោយលោក ណូបូអា ដែលកាលពីខែមករា បានប្រកាសថាប្រទេសអេក្វាឌ័រ ស្ថិតក្នុងស្ថានភាពសង្រ្គាម ហើយបានកំណត់ក្រុមឧក្រិដ្ឋជនចំនួន ២២ ជាក្រុមភេរវករ។

លោក ណូបូអា បាននិយាយនៅក្នុងក្រឹត្យនេះថា កងកម្លាំងសន្តិសុខនឹងអាចចូលទៅក្នុងលំនៅឋានប្រជាជន និងស្ទាក់ចាប់ខ្លួននៅក្នុងខេត្តគោលដៅដោយមិនបាច់មានការអនុញ្ញាតជាមុន។ លោកស្តីបន្ទោសអំពើហិង្សា រួមទាំងការវាយប្រហារកាលពីខែមករា នៅស្ថានីយ៍ទូរទស្សន៍ដោយខ្មាន់កាំភ្លើង និងការចាប់ចំណាប់ឆ្មាំពន្ធនាគារជាចំណាប់ខ្មាំង ទៅលើក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលដឹកជញ្ជូនកូកាអ៊ីនពីប្រទេសកូឡុំប៊ី និងប៉េរូ ឆ្លងកាត់អេក្វាឌ័រ។

រដ្ឋាភិបាលនិយាយថា ការស្លាប់ដោយហិង្សា បានធ្លាក់ចុះ ២៨ ភាគរយនៅក្នុងខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ប៉ុន្តែបានទទួលស្គាល់ថាឧក្រិដ្ឋកម្មផ្សេងទៀតដូចជាការចាប់ជំរិត និងការជំរិតទារប្រាក់បានកើនឡើងខ្លាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        252
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        294
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm