ក្រសួងបរិស្ថាន​ ជំរុញ​ឲ្យ​អ្នក​ថតរូប​បន្ត​ផលិត​រូបភាព​ស្អាតៗ ​តាម​តំបន់​ធម្មជាតិ ​ដើម្បី​ផ្សព្វផ្សាយ

2021/04/27 02:59:58 am        26

ភ្នំពេញ ៖ ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ថតរូប​ទាំងអស់ ​បន្ត​ចូលរួម​ផលិត​រូបភាព​ស្អាតៗ​ នៅតាម​តំបន់​ធម្មជាតិ​នានា​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ។ ការលើកឡើង​បែបនេះ​ ធ្វើឡើង​ក្នុង​ឱកាស​ដែល​ក្រសួង បរិស្ថាន​រៀបចំ​ការជួបជុំ​សំណេះ​សំំ​ណា​ល​ជាមួយ​អ្នក​ថតរូប នា​ល្ងាច​ថ្ងៃទី ២​ខែតុលា​ឆ្នាំ​២០២០​។​


ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ថតរូប​ជាច្រើន​នៅ​កម្ពុជា​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ថ​ត​រូប​ទាំងអស់ ដែល​ខិតខំ​ព្យាយាម​ផ្ដិត​យក​រូបភាព​ស្អាតៗ នៅតាម​តំបន់​ធម្មជាតិ​នានា​ទូទាំងប្រទេស​កម្ពុជា​។ ឯកឧត្តម​បញ្ជាក់ថា​នេះ​ជាការ​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​មួយ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពោរពេញ​ដោយ​សមត្ថភាព តាម​ការផលិត​នូវ​រូបភាព​ស្អាត​ប្រណិត ដើម្បី​បង្ហាញ​បន្ត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​ នៃ​សម្រស់​តំបន់​ធម្មជាតិ​របស់​កម្ពុជា​។

ឯកឧត្តម​ បាន​លើកឡើងថា តាមរយៈ​រូបភាព​កន្លងមក​របស់​អ្នក​ថតរូប​កម្ពុជា ​ពិត​ជា​មាន​សារៈប្រយោជន៍ ​ជាខ្លាំង ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ជូន​សាធារណជន​កម្ពុជា​ ទាំងអស់ ​ហើយ​សកម្មភាព​នេះ​ ក៏បាន​បង្ហាញ​ពី​ការចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​ប្រសើរ​ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ​ការគ្រប់គ្រង​ធម្មជាតិ ​ការ​អភិរក្ស​ជីវៈចម្រុះ ​និង​ការរស់នៅ​ដោយ​ចីរភាព​។ ក្រៅពី​លើកឡើង​ជា​ការ​លើក​ទឹកចិត្ត ​ក្រសួងបរិស្ថាន​ក៏បាន​ប្រគល់​ជូន ប័ណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន ​ជូន​ដល់​ថតរូប​ជាច្រើន​ផងដែរ​។

ក្នុង​កម្មវិធី​ដដែល​នេះ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​ឯកឧត្តម សាយ ​សំ​អាល់ ក៏បាន​បញ្ជាក់​ដែរថា ​ក្រសួង​នឹង​ពង្រឹង​កិច្ច​ការងារ​អភិរក្ស​តំបន់​ការពារធម្មជាតិ ​ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​មន្ត្រី​អភិរក្ស​ ដែល​មាន​សព្វថ្ងៃ ​ហើយ ​ឯកឧត្តម ​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​បង្ហាញ​ភាព​ស្រលាញ់​ចំពោះ​តំបន់​ធម្មជាតិ​របស់​យើង​ និង​ចូលរួម​ការពារ​ទាំងអស់​គ្នា​៕

អត្ថបទ​៖​គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am