ពាន AFF Suzuki Cup 2020 ពន្យារពេល​ថ្ងៃ​ចាប់ឆ្នោត ខណៈ​ការប្រកួត​គ្រោង​ធ្វើឡើង​ចុង​ឆ្នាំ​នេះ​

2021/08/06 11:16:18 am        146

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) បានសម្រេច​ពន្យារពេល​ការចាប់​ឆ្នោត​បែងចែក​ពូ​ល នៃ​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ជាថ្មី​ទៀតហើយ ស្របពេល​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះគ្រោង​ធ្វើការ​ប្រកួត​នា​ចុងឆ្នាំ​២០២១ ខាងមុខ។​

​តាម​ការ​គម្រោង​ទុក​ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១០ ខែសីហា​ខាងមុខនៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្ដែ​ដោយសារ​ការ​រឹតបន្ដឹង​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ក៏​សម្រេច​ពន្យារពេល ខណៈ​កាលបរិច្ឆេទ​ថ្មី AFF នឹង​ប្រកាស​នាពេល​ក្រោយ។​ ​ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍បាន​មានប្រសាសន៍ថា សិង្ហ​បុរី​បាន​បំពេញការងារ​យ៉ាង​ល្អ​ក្នុងការ​គ្រប់គ្រង​ជំងឺ​រា​ត​ត្បាល​ជាស​កល ហើយ​ឯកឧត្តម​រំពឹងថា ការ​រឹតបន្ដឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពេលនេះនឹង​អាច​ការពារ​ប្រទេស​សិង្ហ​បុរី​ឲ្យ​មាន​សុវត្ថិភាព ក៏ដូចជា​ផ្ដល់នូវ​ភាពកក់ក្ដៅ​សម្រាប់ AFF ក្នុងការ​រៀបចំ​ពិធី​ចាប់ឆ្នោត​ជាមួយ​ភាគី​ពាក់ព័ន្ធ​នាពេល​ឆាប់ៗ​ខាងមុខ។​

​គួរ​បញ្ជាក់ថា បន្ទាប់ពីរ​ពន្យារពេល​មកពី​ឆ្នាំ​២០២០ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 គ្រោង​ដំណើរ​ការប្រកួត​នៅ​ចន្លោះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am