រដ្ឋមន្ត្រីការបរទេសបារាំងលោក Stéphane Séjourné បានច្រានចោលគំនិតនៃការទទួលស្គាល់ប៉ាឡេ ស្ទីនជារដ្ឋ នៅពេលនេះ។
លោករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអ៊ីស្រាអែលលោក Israel Katz នៅទីក្រុងប៉ារីសថា៖«ជំហររបស់យើងគឺច្បាស់លាស់: ការទទួលស្គាល់ប៉ាឡេស្ទីន មិនមែនជាការហាមឃាត់សម្រាប់ប្រទេសបារាំងទេ» ។

លោកSéjourné បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តក្នុងការពេញចិត្តក្នុងការទទួលស្គាល់ ត្រូវតែមានអត្ថប្រយោជន៍ ដែលមានន័យថា វាអនុញ្ញាតឲ្យមានការរីកចម្រើន ក្នុងកម្រិតនយោបាយមួយ ដោយសង្កត់ធ្ងន់ថា វាត្រូវតែធ្វើឡើង នៅពេលត្រឹមត្រូវ។
រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បាននិយាយថា៖«វាមិនមែនគ្រាន់តែជាបញ្ហានិមិត្តរូប ឬជាបញ្ហានៃជំហរនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ការទូតក្នុងការបម្រើដំណោះស្រាយជាមួយរដ្ឋពីរដែលរស់នៅក្បែរគ្នា ក្នុងសន្តិភាព និងសន្តិសុខ»។

ប្រទេសបារាំង មិនជឿថា លក្ខខណ្ឌត្រូវបានបំពេញរហូតមកដល់បច្ចុប្បន្នសម្រាប់ការសម្រេចចិត្តនេះ មានផលប៉ះពាល់ពិតប្រាកដលើដំណើរការនេះទេ»។