អតីតបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បាននិយាយថា ខ្លួនគ្រោងនឹងបោះឆ្នោតឲ្យលោក Donald Trump ដែលជាអតីតគូប្រជែង និងជាចៅហ្វាយរបស់ខ្លួន នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤។

លោកស្រី Haley ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់លោក Trump គឺជាគូប្រជែងដ៏សំខាន់ចុងក្រោយរបស់គាត់ ដែលបានបោះបង់ការប្រកួតប្រជែងបឋមរបស់គណបក្សនេះ កាលពីដើមខែ មីនា។
នៅពេលនោះ លោកស្រី មិនបានគាំទ្រលោក Trump ទេ ប៉ុន្តែបានជំរុញឲ្យគាត់ទទួលបានសន្លឹកឆ្នោតរាប់លាននាក់ដែលបានគាំទ្រ គាត់។
កាលពីថ្ងៃពុធ នៅក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់លោកស្រី ចាប់តាំងពីការចាកចេញពីការប្រកួតប្រជែងនោះ លោកស្រី បាននិយាយថា លោក Trump «មិនល្អឥតខ្ចោះទេ» ប៉ុន្តែថា លោក ប្រធានាធិបតី ចូ បៃដិន ( Joe Biden) «គឺជាមហន្តរាយ»។

អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋប្រឆាំងនឹងលោក Trump ភាគច្រើន បានប្រមូលផ្តុំគ្នាគាំទ្រកិច្ចប្រឹងប្រែងរបស់លោកស្រី Haley នៅដើមឆ្នាំនេះ ហើយបេក្ខភាពអសកម្មរបស់ខ្លួន នៅតែទទួលបានការគាំទ្រច្រើនជាងពីរខែ បន្ទាប់ពីលោកស្រី បានចាកចេញពីការប្រកួតប្រជែងនោះ។
លោកស្រី បានឈ្នះច្រើនជាង ២០ភាគរនៃសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋចំនួនពីរ ក្នុង រយៈពេលពីរសប្តាហ៍ កន្លងមកនេះ។
យុទ្ធនាការរបស់លោក បៃដិន កំពុងស្វែងរកដើម្បីទាក់ទាញសមាជិកគណបក្សសាធារណរដ្ឋរបស់លោកស្រីHaley ទាំងនេះដែលជាការលាយបញ្ចូលគ្នានៃអ្នកបោះឆ្នោតឯករាជ្យ ដែលមានការអប់រំកម្រិតមធ្យម និងមហាវិទ្យាល័យ ដែលអាចជួយជំរុញការបោះឆ្នោតឆ្ពោះទៅរកគណបក្សប្រជាធិបតេយ្យ។ លោក បៃដិអះអាងថា លោក Trump បានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់មិនចង់បាន«អ្នកបោះឆ្នោតដែលគាំទ្រលោកស្រី Haley ទេ។